លោក​យ៉ង សាំង​កុមារ​​បង្កើន​ការងារ​​កសិកម្ម​ខ្លាំង​បន្ទាប់ពី​​ប្រឡូក​​នយោបាយ​

ដោយ៖ អ៊ុន សុខឡា 11-10-2017 4:16 pm 1861

​លោក​យ៉ង សាំង​កុមារ បាន​លាលែង​ពី​ប្រធាន មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា (​អង្គការ​សេ​ដាក​)​នៅ​ចុងឆ្នាំ​២០១៥ និង​បាន​ងាក​ខ្លួន​ចូលប្រឡូក​សកម្មភាព​ន​យោ​បាយ ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ឆ្នាំ​២០១៦​។ ការងារ​ក្នុង​បក្ស​លោក​មាន​តួនាទី​ជា ប្រធាន​គណៈកម្មការ​នា​យក និង​ប្រធាន​កម្មវិធី​ពង្រឹងសមត្ថភាព​អ្នកដឹកនាំ​មូលដ្ឋាន របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ លោក​បណ្ឌិត​យ៉ង សាំង​កុមារ​ដែល​រៀន​ចប់​បណ្ឌិត ផ្នែក​កសិកម្ម​នៅ​អាល្លឺម៉ង់​កាលពី​ឆ្នាំ​១៩៩៥ បាន​ថ្លែងថា ដ្បិត​លោក​លាឈប់​ពី​អង្គការ​សេ​ដាក ប៉ុន្តែ​លោក​មិនបាន​បោះបង់ ជំនាញ​កសិកម្ម​ដែលជា​ចំណង់​ចំណូលចិត្ត​របស់លោក​នោះទេ​។ ផ្ទុយទៅវិញ ការ​ប្រឡូក​នយោបាយ ជា​ឱកាស​ឲ្យ​លោក​អាច​បញ្ជ្រាប​គំនិត​និង​បទពិសោធន៍ ការងារ​ផ្នែក​កសិកម្ម​ជិត​២០​ឆ្នាំ បាន​កាន់តែ​ទូលំទូលាយ ពោល ធ្វើយ៉ាងណា​ឲ្យក្លាយ​ជាកម្ម​វិធី​ជាតិ​មួយ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​យ៉ង សាំង​កុមារ ​ប្រធាន​គណៈកម្មការ​នាយក និង​ប្រធាន​កម្មវិធី​ពង្រឹងសមត្ថភាព​អ្នកដឹកនាំ​មូលដ្ឋាន របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ ​!

សំឡេង៖

ព័ត៌មានផ្សេងទៀត