Messi ​ជួយ​ឲ្យ​អា​ហ្សង់​ទីន​បាន​កៅអី​​ឡើងទៅ​ World Cup​

ដោយ៖ Vayofm Teams 11-10-2017 2:56 pm 292

​ទីបំផុត អា​ហ្សង់​ទីនបា​ន​កៅអី​ឡើងទៅ World Cup ក្រោយ​កីឡាករ Lionel Messi រកបាន​គ្រាប់​បាល់ hat-trick ក្នុង​ការប្រកួត​ជា​មួយក្រុម​អេក្វាឌ័រ​នៅ​យប់មិញ ក្នុង​លទ្ធផល 3-1​។

មកទល់ពេលនេះ ការប្រកួត​ជម្រុះ​ដ៏​តានតឹង​នៅ​តំបន់​អាមេរិក​ខាងត្បូង បាន​រកឃើញ ប្រទេស​ទាំង​៥ ដែល​បាន​ទៅ​រុស្សី​ឆ្នាំក្រោយ រួមមាន ប្រេ​ស៊ីល អ៊ុយ​រុយ​ហ្គាយ អា​ហ្សង់​ទីន កូឡុំប៊ី និង​ប៉េ​រូ ត្រូវ​ប្រកួត Play-Off​។

​ចំណែក ក្រុម​ខ្លាំង​ឈី​លី​ត្រូវ​បាត់បង់​ឱកាស​លេង World Cup រួមជាមួយ​នឹង​ប៉ា​រ៉ា​ហ្គាយ​៕


ព័ត៌មានផ្សេងទៀត