នាវាចម្បាំង​​អាមេរិក​​មួយគ្រឿង​​បើក​ចូល​ក្បែរ​​ប្រជុំ​កោះ​​ជម្លោះ​​ក្នុង​សមុទ្រ​​ចិន​ខាងត្បូង​

ដោយ៖ ពេញ ផេង 11-10-2017 2:54 pm 291
នាវាអាមេរិកដែលធ្វើដំណើរក្នុងសមុទ្រចិនខាងត្បូងកន្លងមក

​នាវាចម្បាំង​មួយគ្រឿង​របស់​អាមេរិក បាន​ធ្វើដំណើរ​ចូល​ទៅជិត​ប្រជុំ​កោះ​ដែល​អះអាង​កាន់កាប់​ដោយ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​។​នេះ​បើតាម​មន្ដ្រី​អាមេរិក​បី​រូប​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា​។​ការធ្វើដំណើរ​របស់​នា​វា​ចម្បាំង​អាមេរិក​ចូល​សមុទ្រ​ចិន​ខាងត្បូង ស្របពេល​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយ​ចិន​ក្នុង​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​។​

​ប្រតិ​បត្ដិកា​រ​ជាថ្មី គឺជា​ការប៉ុនប៉ង​ថ្មី​មួយទៀត​ប្រឆាំងនឹង​អ្វីដែល​ទីក្រុង​វ៉ាស៊ីនតោន​មើលឃើញថា ចិន​កំពុង​ប្រឹងប្រែង​កំណត់​ពី​សេរីភាព​ក្នុង​ការធ្វើ​នាវាចរ​ក្នុង​ដែនទឹក​យុទ្ធសាស្ដ្រ​មួយ​នេះ​។​នាវា​ដែល​ចូលទៅ​ទីនោះ មិនបាន​ធ្វើ​សកម្មភាព​អ្វី​ខុស​ប្រក្រតី​ទេ គ្រាន់តែ​ធ្វើដំណើរ​ល្បាត​ក្នុង​ដែនទឹក​អន្ដរជាតិ​ប៉ុណ្ណោះ​។​នេះ​បើតាម​ការ​បញ្ជាក់បន្ថែម​ពី​អាមេរិក​។​ជា​ការកត់សម្គាល់ ចិន​មិនដែល​សប្បាយចិត្ដ​ឡើយ នៅពេល​នាវា​អាមេរិក​ចូលក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ម្ដងៗ​៕

ព័ត៌មានផ្សេងទៀត