ខែ​កញ្ញា រោងចក្រ​​ផលិត​កប៉ាល់​​កូរ៉េខាងត្បូង​ជាប់​លេខ​មួយ​​លក់បាន​ច្រើន​ជាងគេ​

ដោយ៖ ពេញ ផេង 11-10-2017 10:56 am 523
រោងចក្រ​ផលិតកប៉ាល់​របស់កូរ៉េខាងត្បូង

​តាម​ទិន្នន័យ​ឧស្សាហកម្ម​បង្ហាញ​នៅ​ថ្ងៃ​ពុធ​នេះ​បានឲ្យដឹងថា រោងចក្រ​ផលិត​កប៉ាល់កូរ៉េខាងត្បូង ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ទទួល​ការបញ្ជាទិញ​កប៉ាល់​ច្រើន​បំផុត​ពី​ទូទាំង​ពិភពលោក​ក្នុង​ខែ​កញ្ញា​។​នេះ​គឺជា​ការកើនឡើង​ដំបូង​ផងដែរ​ក្នុង​រយៈ​២៣​ខែ​។​

​តាម​ទិន្នន័យ​ចងក្រង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជា​សកល Clarkson​បាន​បញ្ជាក់ថា រោងចក្រ​ផលិត​កប៉ាល់​នៅក្នុង​ស្រុក​កូរ៉េខាងត្បូង ទទួលបាន​ការបញ្ជាទិញ​នាវា​បន្ថែម​ពី​អតិថិជន​រហូតដល់​២៦​គ្រឿង​កាលពី​ខែ​មុន​។​

រោងចក្រ​កូរ៉េខាងត្បូង​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិត​កប៉ាល់​កុងតឺន័រ​ធំៗ​ចំនួន​១១ កប៉ាល់​ផ្ទុក​រ៉ែ​ធំៗ​ចំនួន​១០​គ្រឿង និងកប៉ាល់​ដឹក​ប្រេង​ឆៅ​ធំៗ​ចំនួន​៥​គ្រឿង​។​ចំណែក​ចិន​គឺជា​ដៃ​គូប្រជែង​ធំ​មួយ ស្ថិតនៅ​លំដាប់​លេខ​ពីរ​បន្ទាប់ពី​កូរ៉េខាងត្បូង​មានបាន​ការបញ្ជាទិញ​២១​គ្រឿង ហើយ​ជប៉ុន​ស្ថិតនៅ​ដំ​ដាប់​ទី​បី​ទទួលបាន​ការបញ្ជាទិញ​១២​គ្រឿង​៕

ព័ត៌មានផ្សេងទៀត