យន្ដហោះ​ទម្លាក់​គ្រាប់​​អាមេរិក​​ពី​រគ្រឿង​​ធ្វើ​សមយុទ្ធ​​ទាំងយប់​​ជាមួយ​​កូរ៉េខាងត្បូង​

ដោយ៖ ពេញ ផេង 11-10-2017 9:48 am 1049
យន្ដហោះ​ទម្លាក់គ្រាប់​អាមេរិក

​យន្ដហោះ​ទម្លាក់​គ្រាប់​ប្រភេទ​B-1B​ពីរ​គ្រឿង​របស់​កងទ័ព​ជើង​អាកាស​អាមេរិក បានធ្វើ​សកម្មភាព​ហ្វឹកហាត់​ជាមួយ​យន្ដហោះ​ចម្បាំង​កូរ៉េខាងត្បូង​នៅលើ​ឧបទ្វីប​កូរ៉េ កាលពីដើម​សប្ដាហ៍​នេះ ជា​ការបង្ហាញ​កងកម្លាំង​ប្រឆាំង​កូរ៉េខាងជើង​។​នេះ​បើតាម​ការបញ្ជាក់​នៅ​ថ្ងៃទី​១១​តុលា​។​យន្ដហោះ​ទម្លាក់​គ្រាប់​អាមេរិក បាន​ហោះ​ចូលក្នុង​ដែនអាកាស​កូរ៉េ​នៅ​ម៉ោង​ប្រមាណ​ជា​៨​និង​៥០​នាទី​យប់​ថ្ងៃ​អង្គារ​។​

​ការហោះហើរ​ហ្វឹកហាត់ ធ្វើឡើង​ដោយមាន​ទាំង​ការបាញ់​មី​ស៊ី​ល​ទៅ​លើដី ពីលើ​សមុទ្រ​ខាងកើត ហើយ​បាន​ហោះ​ឆ្វែល​និង​ឆ្លងកាត់​ឧបទ្វីប​កូរ៉េ​។​យន្ដហោះ​ទម្លាក់​គ្រាប់​B-1B​និង​យន្ដហោះ​ចម្បាំង​F-15K បាន​បាញ់​គ្រាប់​ពិត​នៅ​ទីតាំង​មួយ​ផ្សេងទៀត គឺ​ពីលើ​សមុទ្រ​លឿង​។​យន្ដហោះ​ទម្លាក់​គ្រាប់​ហោះ​ពីលើ​ដែនអាកាស​កូរ៉េ នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​។​

​យោធា​អាមេរិក​បាន​បញ្ជាក់ថា ការធ្វើ​ប្រតិ​ប​ត្ដិ​ការហ្វឹកហាត់​នា​ពេលយប់​នេះ ធ្វើឡើង​ស្រដៀង​គ្នា​នឹង​ការធ្វើ​សមយុទ្ធ​ជាមួយ​ជប៉ុន​កន្លងមក​ដែរ​។​សមយុទ្ធ​រួមគ្នា​ជាមួយ​ជប៉ុន​និង​កូរ៉េខាងត្បូង សុទ្ធតែ​មាន​សារៈសំខាន់ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ យុទ្ធសាស្ដ្រ ចំណេះដឹង ដើម្បី​ធានាឲ្យបាន​នូវ​សុវត្ថិភាពអាកាសចរណ៍រ​បស់​ប្រទេស​នី​មួយៗ​។​អាមេរិក​សង្កត់ធ្ងន់ថា នេះ​គឺជា​ការបង្ហាញ​យ៉ាងច្បាស់​ពី​សមត្ថភាព​របស់​អាមេរិក​និង​ប្រទេស​ជា​ដៃគូ​សម្ព័ន្ធមិត្ដ ក្នុង​ការធ្វើ​ប្រតិ​បត្ដិកា​រ បាន​គ្រប់ពេល​និង​គ្រប់​ទីកន្លែង​៕

ព័ត៌មានផ្សេងទៀត