មេដឹកនាំ​​ក្រុម​កាតា​ឡាន​​ពន្យារពេល​​ប្រកាស​ឯករាជ្យ​​ស្វែងរក​​កិច្ច​ចរចា​

ដោយ៖ ពេញ ផេង 11-10-2017 8:57 am 506
លោក​Carles Puigdemont​កំពុងនិយាយ​​ក្នុងសភា

​មេដឹកនាំ​ក្រុម​កាតា​ឡាន​បានប្រកាសថា លោក​នឹង​លើក​ពេល​ប្រកាស​ឯករាជ្យ​នៅ​ពីរ​ឬ​បី​សប្ដាហ៍​ទៀត ដោយ​ទុកចន្លោះ​ពេលនេះ​ស្វែងរក​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាលកណ្ដាល​សិន​។​លោក​Carles Puigdemont​បាន​និយាយ​បែបនេះ​កាលពី​ថ្ងៃ​អង្គារ ក្នុង​កិច្ចប្រជុំសភា​តំបន់​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​។​

​លោក​បញ្ជាក់​ផងដែ​រថា តាម​លទ្ធផល​នៃ​ការធ្វើប្រជាមតិ​កាលពី​ថ្ងៃទី​០១​តុលា មាន​សំឡេងគាំទ្រ​ឲ្យ​ប្រកាស​ឯករាជ្យ​ចេញពី​អេ​ស្ប៉ាញ​ច្រើនជាង​សំឡេង​ប្រឆាំង​។​ដូច្នេះ​តំបន់​កាតា​ឡាន​បានឈ្នះ​សិទ្ធិ​ក្លាយជា​រដ្ឋ​ឯករាជ្យ​ហើយ​។​ប៉ុន្ដែ​លោក​ពន្យារពេល ដោយសារ​ចង់​ស្វែងរក​កិច្ចពិភាក្សា​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ ដើម្បី​បន្ដ​ទៅមុខ​ជាមួយនឹង​តម្រូវការ​របស់​ប្រជាជន​កាតា​ឡាន​៕

ព័ត៌មានផ្សេងទៀត