អ្នកដឹង​ពី​អត្ថន័យ​​ភាសា​កាយវិកា​រ​ទាំង​៥​នេះ​ទេ​?

ដោយ៖ ពេញ ផេង 10-10-2017 6:28 pm 361
រូបភាពឈរឱបដៃ ជាភាសាកាយវិការមួយ

​ភាសា​កាយវិការ​មាន​ច្រើន ដែល​មនុស្ស​គ្រប់រូប​តែង​ប្រើប្រាស់​ក្នុង​ការទាក់ទង​គ្នា ក្នុង​ជីវភាព​រស់នៅ ប្រកប​ការងារ​ប្រចាំថ្ងៃ​ជាដើម​។​យើង​សូម​បង្ហាញ​ភាសា​កាយវិការ​ចំនួន​៥​ប្រភេទ ដើម្បីឲ្យ​អ្នកបានយ​ល់ពី​អត្ថន័យ​។​

១ ញាក់​ចិញ្ចើម​


​ញាក់ចិញ្ចើម​អាចជា​សញ្ញា​នៃ​ការភ័យខ្លាច ឬ​ការនិយាយ​កុហក​។​

២ ធ្វើ​កាយវិការ​តាម


​ប្រសិនបើ​នរណាម្នាក់​ធ្វើ​កាយវិការ​តាម​អ្នក នោះ​អាច​បង្ហាញថា​អ្វីដែល​អ្នក​បាន​ប្រាប់​ទៅ​គេ​ដំណើរការ​បានល្អ​ណាស់ ឬ​អាច​និយាយបានថា​គេ​យល់​ពី​អ្នក​បានល្អ​។​

៣ ការធ្វើទំនាក់ទំនង​ដោយ​ប្រើ​ភ្នែក​


​ប្រសិនបើ​មាន​នរណាម្នាក់​ប្រើ​ភ្នែក​មើល​មកលើ​យើង​ច្រើនពេក ពួកគេ​អាច​នឹង​កុហក​យើង​ហើយ​។​មនុស្ស​កុហក​អាច​ប្រើ​ភ្នែក​សម្លឹងមើល​យើង ដើម្បី​បំភ័យ​ឬ​គ្រប់គ្រង​អារម្មណ៍​យើង​។​

៤ ការ​គោះ​ជើង


​ការ​គោះ​ជើង​របស់​អ្នក​អាច​បង្ហាញថា អ្នក​កំពុង​ប្រញាប់​។​វា​ជា​សញ្ញា​បង្ហាញថា​អ្នក​កំពុង​ប្រញាប់​និង​អន្ទះសារ​ចង់​ចាកចេញ​។​

៥ ឱបដៃ​


​មនុស្ស​ដែលមាន​ភាព​តានតឹង ហត់​នឿយ ឬ​លាក់បាំង​នូវ​អ្វីមួយ គេ​អាច​ឱបដៃ​របស់គេ ដើម្បីឲ្យ​មាន​ទំនុកចិត្ដ​។​នៅពេល​យើង​ភ័យខ្លាច ថប់​អារម្មណ៍ យើង​អាច​ឱបដៃ​របស់​យើង នោះ​វា​អាចជួយ​សម្រួល​បញ្ហា​ផ្លូវចិត្ដ​៕

ព័ត៌មានផ្សេងទៀត