វិធី​ងាយៗ​​ទាំងនេះ​ អាចជួយ​​ឲ្យ​​ថ្ម​ទូរស័ព្ទ​​កាន់​​បាន​យូរ​​

ដោយ៖ Vayofm Teams 10-10-2017 5:33 pm 407

​ថ្ម​ទូរស័ព្ទ​ប្រៀបដូចជា​បេះដូង​មួយ ដែល​ជួយ​ឲ្យ​ទូរស័ព្ទ​ទាំងមូល​អាច​ដំណើរការ​។ បើសិន​យើង​ចេះ​ថែរក្សា​វា​បានល្អ នោះ​រយៈពេល ឬ​អាយុកាល​របស់​វា​ក៏​អាច​រក្សាបាន​យូរ​ដែរ​។ ប៉ុន្តែ ជាទូទៅ​ទូរស័ព្ទ​ស្មា​ត​ហ្វូន ដែល​យើង​ប្រើ​សព្វថ្ងៃនេះ ហាក់​ពុំ​សូវ​កាន់​ថ្ម​បានយូរ​នោះទេ ព្រោះ​វា​មាន​កម្មវិធី និង​មុខងារ​ជាច្រើន ដែល​ធ្វើឲ្យ​ទូរស័ព្ទ​ឆាប់អ​ស់​ថ្ម​។

បែបនេះ​ក្តី លោកអ្នក​អាចមក​សាកល្បង​អនុវត្ត​វិធីសាស្ត្រ​ងាយៗ​ទាំងនេះ ដើម្បី​ជួយ​សន្សំសំចៃ​ថ្ម​ទូរស័ព្ទឲ្យ​កាន់​បានយូ​រ​ជាង​មុន​៖

​បន្ថយ​ពន្លឺ​ទូរស័ព្ទ​ ៖ ពន្លឺ​នៅលើ​អេក្រង់​ទូរស័ព្ទ គឺ​ឆាប់​ធ្វើឲ្យ​ទូរស័ព្ទ​ឆាប់អ​ស់​ថ្ម​ខ្លាំងណាស់ ដូច្នេះ ងាយស្រួល​បំផុត លោកអ្នក​គ្រាន់តែ​បន្ថយ​ពន្លឺ​ក្នុង​កម្រិត​មួយ​ដែល​សមស្រប និង​មិន​ជះ​ពន្លឺ​ចេញ​ខ្លាំង​។ រឺមួយ​អ្នក​អាច​បើក​ពន្លឺ​អូ​តូ Turn on Auto-Brightness​។​

​ប្រើ Wifi ៖ ការប្រើ​អ៊ិន​ធើ​ណេត​ទូរស័ព្ទ​ខ្លួនឯង ដូចជា 4G ឬ LTE ពិតជា​ធ្វើឲ្យ​ថ្ម​ទូរស័ព្ទ​ស្រុតចុះ​លឿន ព្រោះ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​វា​ខំប្រឹង​ចាប់យក​សេវា​អ៊ិន​ធើ​ណេត ដែល​ធ្វើឲ្យ​ទូរស័ព្ទ​ឆាប់​ក្តៅ​ខ្លាំង​។ ដូច្នេះ​ប្រសិនជា​អាច អ្នក​គួរតែ​ប្រើ Wifi ហើយ​វា​ក៏​ជួយ​សន្សំ​លុយ​ទូរស័ព្ទ​ដែរ​។​

​បិទ Bluetooth, location services, notifications ៖ ការប្រើ​មុខងារ​ទាំងនេះ ធ្វើឲ្យ​ស៊ីថ្ម​ទូរស័ព្ទ​ច្រើន អាច​បិទ​ចោល​តែម្តង​នៅពេលដែល​អ្នក​មិន​ចាំ​ប្រើ​វា​។

​ប្រើ low power mode (​សម្រាប់​ទូរស័ព្ទ iPhone) ៖ មុខងារ​នេះ អាចជួយ​ឲ្យ​ទូរស័ព្ទ​ប្រើ​បានយូរ​ជាង​ធម្មតា ខុសពី​ការប្រើ regular mode​។​

​កុំ​ដាក់​ទូរស័ព្ទ​ហាលថ្ងៃ ឬ​កន្លែង​ក្តៅ​ ៖ ការដាក់​ទូរស័ព្ទ​កុំឲ្យ​សូវ​ត្រូវ​ថ្ងៃ អាច​សន្សំសំចៃ​ថ្ម​ទូរស័ព្ទ​បាន​តិចតួច​ដែរ​។​

ព័ត៌មានផ្សេងទៀត