Sony​ ណែនាំ​​មនុស្ស​យន្ត​​Aibo​ ជាប្រភេទ​​សត្វ​ចិញ្ចឹម​​នៅផ្ទះ​​ដ៏​​ឆ្លាត​​វៃ​​

ដោយ៖ Vayofm Teams 10-10-2017 5:27 pm 258

​ក្រុមហ៊ុន Sony បាន​ណែនាំ​មនុស្ស​យន្ត​Aibo ជា​លើកដំបូង ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​នឹងត្រូវ ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨ ជា​ប្រភេទ​សត្វ​ចិញ្ចឹម​ក្នុងផ្ទះ​។ ជាមួយនឹង​ការលេចចេញ​ជាថ្មី​នេះ Aibo ដែលមាន​រូបរាង​ដូច​សត្វ​ឆ្កែ គឺមាន​ភាព​ឆ្លាត​វៃ និង​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ដោយសា​រប​ច្ចក​វិទ្យា​របស់​វា​ត្រូវបាន​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន Amazon និង Google​។ លោកអ្នក​អាច​បញ្ជា​វា ដើម្បី​គ្រប់គ្រង​ឧបករណ៍​ក្នុងផ្ទះ​របស់​អ្នក​ដូចជា ការបិទ ឬ​បើកភ្លើង​ជាដើម​។​

​មនុស្ស​យន្ត Aibo (Artificial Intelligence Robot) ត្រូវបាន​ណែនាំ​ដោយ​ក្រុមហ៊ុន Sony ដំបូង​នៅ​ឆ្នាំ​១៩៩៩ ជា​ប្រដាប់​ក្មេង​លេង​ដែលមាន​រូបរាង​ដូច​ទៅនឹង​សត្វ​ឆ្កែ​។ Sony បាន​ផលិត​ម៉ូ​ដែល​ថ្មី​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៦ ផលិតកម្ម​ត្រូវបាន​ឈប់​ដំណើរការ ដោយសារ​មាន​បញ្ហា​បច្ចេកវិទ្យា បញ្ហា​ហិរញ្ញវត្ថុ និង​ការថយចុះ​ចាប់អារម្មណ៍​របស់​អតិថិជន​។

​ទោះជា​យ៉ាងណា ការ​ត្រឡប់មកវិញ​ដោយ​បញ្ចូល​នូវ​ជំនាញ​បន្ថែម​ដល់​មនុស្ស​យន្ត Aibo ដ៏​ស្រស់ស្អាត​មួយ​នេះ ក្រុមហ៊ុន Sony អះអាងថា បច្ចេកវិទ្យា​នេះ​នឹងមាន​ភាពល្អប្រសើរ​ជាង​មុន និង​ទទួលបាន​ជោគជ័យ​៕

​ប្រភព​៖ techspot, engadget

ព័ត៌មានផ្សេងទៀត