គន្លឹះ​៧​យ៉ាង​​អាច​សង្គ្រោះ​​ជីវិត​អ្នក​​បាន​​ពេល​ស្ថិត​ក្នុង​ស្ថានភាព​​អាសន្ន

ដោយ៖ ពេញ ផេង 03-10-2017 6:31 pm 2697
ការប្រើសំឡីដើម្បីទប់ឈាម

​ការរស់នៅ​ប្រចាំថ្ងៃ​តែងតែ​ជួប​ស្ថានការណ៍​មិនល្អ​ដោយ​ចៃដន្យ មិនអាច​គេ​ចរួច​ទេ​។​នៅពេល​វា​កើតឡើង យើង​ក៏​គួរ​មាន​វិធីសាស្ដ្រ​ដោះស្រាយ​ដែរ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​គន្លឹះ​ទាំង​៧​យ៉ាង​ខាងក្រោម គឺជា​វិធីសាស្ដ្រ​ងាយៗ​អាចឲ្យ​យើង​ប្រើប្រាស់​បាន​ក្នុងគ្រា​មាន​អាសន្ន​។​

១ របៀប​មើល​ក្រោយ​ពស់​ចឹក​ថា​ជា​ពស់​ពិស​ឬ​មិនមែន​


​នៅពេល​អ្នក​ត្រូវ​ពស់​ចឹក សូមកុំ​ភ័យ​ស្លន់ស្លោ ព្រោះថា​ពស់​នោះ​អាចជា​ពស់​គ្មាន​ពិស​ក៏​ថា​បាន​។​ចូរ​កត់ចំណាំ​ថា​៖
-​ពស់​ដែលមាន​ពិស​ក្រោយ​ចឹក​យើង​ហើយ មាន​រន្ធ​ឲ្យ​យើង​មើលឃើញ​ច្បាស់​ដោយសារ​ធ្មេញ​មុខរប​ស់វា​។​ចំណែក​ពស់​គ្មាន​ពិស​ជាធម្មតា​មាន​ធ្មេញ​ពីរ​ជួរ​។​
-​ពស់មានពិស​ប្រស្រី​ភ្នែក​ដូច​ភ្នែកឆ្មា​។​ចំណែក​ពស់​គ្មាន​ពិស មាន​ប្រស្រី​ភ្នែក​មូល​។​
-​ពស់មានពិស​ស្រកា​ផ្នែក​ពោះ​របស់​វា​ចាប់ពី​រន្ធ​គូទ​ដល់​កន្ទុយ មាន​ស្រកា​មួយ​ជួរ​ជាប់​គ្នា​។​ចំណែក​ពស់​អត់​ពិស​វិញ​ត្រង់ចំណុច​ដូចគ្នា ស្រកា​របស់​វា​បែកចេញ​ជា​ពីរ​ជួរ​។​

២ របៀប​ធ្វើ​ត្រីវិស័យ​ដោយ​ប្រើ​ម្ជុល​និង​ស្លឹកឈើ​


​ប្រសិនបើ​អ្នក​វង្វេងផ្លូវ​ឬ​វង្វេង​ទិសដៅ អ្នក​អាចធ្វើ​ត្រីវិស័យ​ស្វែងរក​ទិសដៅ​បាន​។​អ្នក​គ្រាន់តែ​ត្រូវការ​ម្ជុល​តូច​មួយ ហើយ​ជូត​ឬ​ដុស​ចុង​វា​នៅ​នឹង​ខោ​ខូវប៊យ​ឬ​ក្រណាត់​ក្រាស់​។​ដាក់​ម្ជុល​លើ​ស្លឹកឈើ​រួច​ដាក់​ក្នុង​ទឹក ចុង​ម្ជុល​ដែល​អ្នក​បាន​ជូត​ឬ​ដុស​នឹង​ក្រណាត់​នោះ នឹង​ចង្អុល​ទៅ​ទិស​ខាងជើង​។​

៣ កោស​យក​កម្ទេច​ប្លា​ស្ទិច​សម្រាប់​បង្កាត់ភ្លើង


​យើង​អាច​យក​កូនកាំបិត​កោស​ប្លា​ស្ទិក​រឹង ដើម្បី​យក​កម្ទេច​តូចៗ​របស់​វា ពេលនោះ​យើង​អាច​បង្កាត់ភ្លើង​បាន​យ៉ាង​រហ័ស ហើយ​វា​ឆេះ​ខ្លាំងណាស់​ទោះបី​ស្ថិតក្នុង​អាកាសធាតុ​សើម​ក៏ដោយ​។​

៤ ប្រើ​សំឡី​ដើម្បី​ឃាត់ឈាម​


​សំឡី​គ្មាន​មេរោគ​នោះទេ ហើយ​វា​អាចជួយ​ស្រូប​ឈាម​និង​ឃាត់ឈាម​មិនឲ្យ​ហូរ​បាន ទោះជា​មុខរបួស​ហូរឈាម​ខ្លាំង​ក្ដី​។​

៥ ប្រើ​ថ្នាំដុសធ្មេញ​បំបាត់រ​មាស់​និង​សត្វល្អិត​ទិច​ឬ​ខាំ​


​ថ្នាំដុសធ្មេញ​មាន​សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក កាត់បន្ថយ​ការ​ហើម និង​ឡើង​ក្រហម​។​សា​ធារ​ម៉ុង​តុល​(Menthol)​នឹង​ធ្វើឲ្យ​ត្រជាក់​ត្រង់ចំណុច​ត្រូវ​ទិច​ឬ​ខាំ ហើយ​អាច​កាត់បន្ថយរ​មាស់​បាន​ទៀត​។​
៦ ដើម្បី​ឲ្យមាន​កម្ដៅ​យក​ស្មៅដាក់​ក្នុងអាច​របស់អ្នក​


​ស្លឹកឈើ​និង​ស្មៅ អាចជួយ​ឲ្យ​យើង​រក្សាបាន​ភាពកក់ក្ដៅ និង​ការពារ​ពី​ការថយចុះ​កម្ដៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

៧ ប្រើ​ក្រណាត់​ដើម្បី​ច្រោះ​ទឹក​


​ដាក់​ទឹក​កខ្វក់​នៅក្នុង​ធុង​មួយ​នៅ​ទីតាំង​ខ្ពស់​បន្ដិច បន្ទាប់មក​ដាក់​ធុង​ទទេ​នៅ​ទីតាំង​ទាប​ជាង​។​ហែក​ក្រណាត់​ស្អាត​ឬ​យកទៅ​សម្អាត បន្ទាប់មក​យក​ចុង​ម្ខាង​នៃ​ក្រណាត់​ដាក់​ក្នុង​ធុង​មានទឹក និង​ចុង​ម្ខាង​ទៀត​ដាក់​ក្នុង​ធុង​គ្មាន​ទឹក​។​យក​ល្អ​ទឹក​ដែល​ច្រោះ​ហើយ​គួរ​ដាំ​ឲ្យ​ពុះ​សិន​មិនត្រូវ​ប្រើ​ភ្លាមៗ​ទេ លុះត្រាតែ​ករណី​ចាំបាច់​៕

ព័ត៌មានផ្សេងទៀត