រូបថត​គ្រោះថ្នាក់​​ទាំងនេះ​​​បង្ហាញ​ថា​​​មួក​សុវត្ថិភាព​​បាន​ជួយ​សង្គ្រោះ​​ជីវិត​​មនុស្ស​​

ដោយ៖ Vayofm Teams 03-10-2017 6:09 pm 1036

​ពាក្យ​មួយ​ឃ្លា​បាន​ពោលថា «​ការពារ​ប្រសើរ​ជាង​ព្យាបាល​» ពិតជា​មាន​អត្ថន័យ​ជ្រាលជ្រៅ និង​អាច​ប្រើ​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ដូចគ្នា​ដែរ ការពាក់​មួកសុវត្ថិភាព​អាច​ការពារ​លោកអ្នក​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ​។ ជា​ការពិត មួក​ដែល​មានគុណ​ភាពល្អ​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​បាន​យ៉ាងច្រើន មានន័យថា បើ​យើង​ពាក់មួក​ហើយ មាន​គ្រោះថ្នាក់​កើតឡើង​ក្នុងពេល​កំពុង​បើកបរ ឬ​ធ្វើដំណើរ វា​អាច​កាត់បន្ថយ​របួស​ក្បាល​លោកអ្នក​ពី​ធ្ងន់​មក​ស្រាល​វិញ​។

​សម្រាប់​អ្នក​ដែល​មិនទាន់​យល់ច្បាស់​ពី​អត្ថប្រយោជន៍​របស់​មួកសុវត្ថិភាព​ទេ សូម​មើល​រូបថត​គ្រោះថ្នាក់​ទាំងនេះ បង្ហាញថា​មួកសុវត្ថិភាព​ពិតជា​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​៖

១. ឧប្បហេតុ​នៅពេលសាងសង់អាគារ

២. មួកសុវត្ថិភាពរបស់អ្នកបើកបរម៉ូតូ Roxanne ម្នាក់ ក្រោយពេលបុកដើមឈើបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ប៉ុន្តែ​មិន​គំរាម​​កំហែង​​ដល់​ជីវិតទេ ព្រោះមួកសុវត្ថិភាព Arai Vector 2នេះ បានជួយ​សង្គ្រោះ​ជីវិតគាត់ពីការប៉ះទង្គិចក្បាលធ្ងន់។

៣. ប៉ូលិសម្នាក់បានចែករំលែករូបថតនេះនៅលើ Twitter ដែលបង្ហាញថា គ្រាប់កាំភ្លើងបានបាញ់ចំមួកសុវត្ថិភាពរបស់គាត់ អំឡុងពេលករណីបាញ់សម្លាប់នៅក្លឹបរាត្រីមួយ កាលពីឆ្នាំ២០១៦។ ជីវិត​របស់​​មន្ដ្រី​ប៉ូលិស​នោះ​ត្រូវ​បាន​សង្រ្គោះ​ដោយ​សារ​តែ​មួក​សុវត្ថិភាព​ Kevlar របស់គាត់។

៤. គ្រោះថ្នាក់របស់អ្នកជិះក្តារស្គីលើទឹកកក ដែលបានជល់ទៅនឹងគល់ឈើមួយបណ្តាលឲ្យធ្លុះមួក តែ​សំណាង​របួស​ក្បាល​តិច​តួច។​

៥. រូបថតនេះ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលមួកសុវត្ថិភាពរបស់អ្នកជិះកង់បានជួយសង្គ្រោះជីវិតរបស់គាត់ នៅពេលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។

៦. មួយសុវត្ថិភាពនេះ បានប៉ះទង្គិចរជាមួយសត្វក្តាន់នៅពេលដែលបុរសម្នាក់បាន​ជិះម៉ូតូ​នៅ​ក្នុង​រដ្ឋមួយ​។ គាត់​បាន​អរគុណ​ដល់​មួក​សុវត្ថិភាព​របស់​គាត់​។

៧. រូបភាពនៃមួកសុវត្ថិភាពមួយនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធើណេតយល់ខុសៗគ្នា ដោយអ្នកខ្លះថា មួក​នេះ​បាន​គ្រោះថ្នាក់​អូសទាញ​យ៉ាង​ខ្លាំង​ជាមួយ​ឡាន​ក្រុង​ ខ្លះទៀតថា វា​ត្រូវ​បាន​គេ​​កាត់​ចេញ​​ ដើម្បីបង្ហាញ​ពីផ្នែក​ខាង​ក្នុងរបស់វា។ ទោះជាយ៉ាងណា រូបនេះ អាចនឹងគេចង់បង្ហាញថា ហេតុអ្វីបានជាមួកសុវត្ថិភាពគឺជាសំភារៈសំខាន់។

៨. គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ដែលត្រូវបានថតជាប់ដោយកាម៉េរ៉ា និងបង្ហោះលើគេហទំព័រ YouTube។

ដូច្នេះ ដើម្បី​ការពារ​ជីវិត លោកអ្នក​គួរតែ​ប្រើប្រាស់​មួក​ការពារ​សុវត្ថិភាព​នូវ​រាល់ពេល​លោក​អ្នកធ្វើដំណើរ ទោះជា​ទៅ​ទីជិត​ក្ដី ទី​ឆ្ងាយ​ក្ដី​។ ចូរ​ចងចាំ​ថា រាល់ពេល​ធ្វើដំណើរ យើង​អាច​នឹង​ជួប​គ្រោះថ្នាក់​គ្រប់ពេលវេលា ហើយ​គ្មាន​អ្នកណាម្នាក់​ដឹង​ជាមុន​ទេ​ថា យើង​នឹងមាន​គ្រោះថ្នាក់​នៅ​វិនាទី​ណា​នោះទេ​៕

ប្រភពរូបភាព៖ interestingengineering

ព័ត៌មានផ្សេងទៀត