គណៈកម្មការ​គ្រោះមហន្តរាយ​៖ជំនន់ទឹកភ្លៀងលិច​ស្ទើរ​គ្រប់​ខេត្ត​តែ​មិន​ទាន់​ប៉ះពាល់​ខ្លាំង​

ដោយ៖ សៅ វិសាល 03-10-2017 5:00 pm 559

​ស្ទើរ​គ្រប់​បណ្តា​ខេត្ត នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ទទួល​រង​នូវ​ការ​ជន់​លិច ដោយសារ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​នៅ​មិនទាន់ មាន​ការប៉ះពាល់​ណាមួយ​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​។​

បើ​តាម​ការព្យាករណ៍ របស់​ក្រសួង​ធនធានទឹក ឲ្យដឹងថា ភ្លៀង​នឹង​បន្ត​ធ្លាក់ រហូត​ដល់​ថ្ងៃ​ទី​១០ តុលា ដូច្នេះ​ក្នុង​រយៈពេល​នេះ គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ចាត់វិធានការ​រួចជាស្រេច ក្នុង​ការសង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ ទៅ​កន្លែង​មាន​សុវត្ថិភាព ប្រសិនបើ​កើតមាន​បញ្ហា​ណាមួយ​ជា​យថាហេតុ​។ ជា​បន្ត​សូម​លោក​អ្នកនាង ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​កែវ វី មន្ត្រី​ខុទ្ទកាល័យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ​។​

សំឡេង

ព័ត៌មានផ្សេងទៀត