អាថ៌កំបាំង​​៨​ចំណុច​​ក្នុង​ទូរស័ព្ទដៃ​​មនុស្ស​ភាគតិច​​បានដឹង​

ដោយ៖ ពេញ ផេង 02-10-2017 12:43 pm 1982

​វា​ពិតជា​គ្មាន​អាថ៌កំបាំង​អី​ទេ​ដែលថា ជីវិត​របស់​យើង​នឹង​កាន់តែ​ងាយស្រួល​នៅពេល​យើង​មាន​ទូរស័ព្ទ​នៅក្នុង​ដៃ​អ្នក​។​កម្មវិធី​ផ្សេងៗ​គ្នា​នឹងមាន​នៅក្នុង​ដៃ​របស់​យើង ហើយ​អាចឲ្យ​យើង​សន្សំសំចៃ​ពេលវេលា​ដ៏មាន​តម្លៃ​ក្នុងស្ថានភាព​ផ្សេងៗ​។​យ៉ាងណាមិញ​កម្មវិធី​ដែល​ផ្ដល់​ភាពងាយស្រួល​ទាំងនេះ យើង​ប្រហែល​មិនទាន់​បានដឹង​អស់​នោះទេ ដូច្នេះ​សូម​បង្ហាញ​ឲ្យបាន​ដឹង​ទាំងអស់គ្នា​។​

៨ ការ​សាក​ថ្ម​ឲ្យ​ឆាប់​ពេញ​


​នៅពេល​ទូរស័ព្ទ​អស់​ថ្ម ហើយ​ត្រូវកា​រសាក​ឲ្យ​ឆាប់​ពេញ នោះ​Airplane Mode​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ដោយ​ទូរស័ព្ទ​របស់​យើង​នឹង​សាក​ចូល​លឿន​ជាង​ធម្មតា​។​


៧ ការ​លុប​អត្ថបទ​ទាំងអស់​

​យើង​មិនចាំបាច់​ចុច​backspace​ជាប់​និង​រង់ចាំ​យូរ​ទៀត​ទេ​។​អ្នកប្រើប្រាស់ iPhone​និង​iPad អាច​ប្រើប្រាស់​កម្មវិធី​Shake to Undo ដើម្បី​លុប​អត្ថបទ​ទាំងស្រុង​ដែល​យើង​ទើប​សរសេរ​។​យើង​គ្រាន់តែ​រលាក់​ទូរស័ព្ទ​ហើយ​ចុច​Undo នោះ​នឹង​មានរឿង​អស្ចារ្យ​កើតឡើង​។​

៦ បញ្ឈប់​Ads


Ads​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ទូរស័ព្ទដៃ អាច​លេចឡើង​ដោយ​យើង​មិន​បានដឹង​មុន នៅពេល​យើង​ប្រើប្រាស់​កម្មវិធី​ផ្សេង​។​ដូច្នេះ​ប្រសិន​យើង​មិន​ចង់ឃើញ​វា​ទេ មធ្យោបាយ​ងាយស្រួល​កុំឲ្យ​វាលោត​ចេញមក គឺអាច​ប្រើ​Airplane Mode នោះ​យើង​អាច​ប្រើ​កម្មវិធី​ដែល​ពេញចិត្ដ ដោយ​គ្មាន​ការរំខាន​ទៀតឡើយ​។​

៥ រក្សាទុក​អត្ថបទ​ពី​អ៊ី​ន​ធឺ​ណេត​


​ជារឿយៗ​យើង​តែងតែ​បើក​browser​ដើម្បី​ចូល​មើល​អត្ថបទ​ផ្សេងៗ​។​វា​អាច​រក្សាទុក​នូវ​អត្ថបទ​ដែល​លោក​យើង​បាន​អាន សម្រាប់​អាន​ពេល​ក្រោយ​ម្ដងទៀត ប៉ុន្ដែ​ប្រសិនបើ​អ៊ី​ន​អឺ​ណេត​មិនល្អ ការ​រក្សាទុក​នឹងត្រូវ​បាត់បង់​។​ដូច្នេះ​យើង​មាន​ដំណឹង​ល្អ​សម្រាប់​អ្នកប្រើប្រាស់​Android អាច​រក្សាទុក​ព័ត៌មាន​ដែល​ចង់​អាន​លើក​ក្រោយ ដោយ​គ្រាន់​ចុច​ប៊ូ​តុង​Download​។​

៤ កំណត់ពេល​បញ្ឈប់​ចម្រៀង​


​នៅពេល​យើង​ចង់​ស្ដាប់​ចម្រៀង ហើយ​ចង់ឲ្យ​វា​បញ្ឈប់​ដោយ​ខ្លួនឯង យើង​មាន​ការកំណត់​នៅក្នុង​Clock App​។​យើង​អាច​កំណត់​ម៉ោង​បាន ដោយ​ត្រូវ​ជ្រើសរើស​យកពាក្យ​Stop playing ពី​ក្នុង​បញ្ជី​ចម្រៀង​។​ដូច្នេះ​បើ​ចង់​ស្ដាប់​ចម្រៀង​ពេលមុន​គេង អាច​កំណត់​បាន​ដើម្បី​កុំឲ្យ​វា​រំខាន​យើង​ពេល​គេង​លក់​។​

៣ ប្រើ​ទូរស័ព្ទ​ធ្វើជា​Mouse


​ប្រើ​កម្មវិធី​Air Mouse Pro​សម្រាប់ iOS និង​Remote Mouse​សម្រាប់​Android  នោះ​អ្នក​អាច​បញ្ជា​តាម​ប្រព័ន្ធ​wireless​។​កម្មវិធី​នេះ​អាចឲ្យ​យើង​ប្រើ​ទូរស័ព្ទ​បញ្ជា​លើ​laptop​ឬ​PC​បាន ដោយ​ប្រើប្រាស់​គ្រប់គ្រង​កុំព្យូទ័រ​បាន​ទាំងស្រុង​។​

២ ប្រើ​ខ្នាត​ពពុះទឹក​វាស់​ផ្ទៃក្រឡា​


​គ្រប់​ស្មា​ត​ហ្វូន​ទាំងអស់​មាន​ឧបករ​ណ៍​ចាប់​សញ្ញា​ជាច្រើន ដែល​អាច​កំណត់​ពី​ទីតាំង​និង​ទិសដៅ​របស់​យើង​។​ប្រសិនបើ​យើង​ទាញយក​កម្មវិធី យើង​អាច​ប្រើ​ទូរស័ព្ទ​ដូចជា​ម៉ែត្រ ឬ​ខ្នាត​ពពុះទឹក ដើម្បី​វាស់​ផ្ទៃក្រឡា​បាន​។​

១ បង្កើន​បណ្ដាញ​ទំនាក់ទំនង​ទូរស័ព្ទ​


​វិធីសាស្ដ្រ​នេះ​នឹង​ជួយ​ឲ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ​iPhone បង្កើន​បណ្ដាញ​ទំនាក់ទំនង​កាន់តែខ្លាំង​ជាង​មុន បើ​ទូរស័ព្ទ​ខ្សោយ​ការទាក់ទង​។​យើង​គ្រាន់តែ​វាយ​លេខ​*3370#  ដើម្បី​ទទួលបាន​គុណភាព​សំឡេង​កាន់តែ​ប្រសើរ​ជាង​មុន​សម្រាប់​ការសន្ទនា​GSM​។​ដើម្បី​បិទ​វាយ​#3370#៕

ព័ត៌មានផ្សេងទៀត