​ពីរ​ចំណុច​​ដែល​អាជ្ញាធរ​​ចង់ឲ្យ​​ពលរដ្ឋ​​យល់​ ជុំវិញ​​បញ្ហា​​ជំនន់​​ទឹក​ភ្លៀង​​នៅ​​ភ្នំពេញ​​

ដោយ៖ អឿន ភារ៉ា 29-09-2017 4:20 pm 912

​បញ្ហា​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ ក្លាយជា​រឿង​ក្តៅកគុក​នៅលើ​បណ្តាញ​សង្គម រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ ក្រោយពី​មាន​​ភ្លៀង​​ធ្លាក់​​យ៉ាង​ជោកជាំ​បន្តបន្ទាប់​គ្នា បាន​បង្ក​ឲ្យ​ផ្លូវ និង​តំបន់​មួយចំនួន​នៅ​ទី​ក្រុងភ្នំពេញ រង​ការលិចលង់​ជាខ្លាំង​។ បញ្ហា​នេះ បានធ្វើឲ្យ​ផ្ទុះ​ការរិះគន់​ជាថ្មី​ពី​សំណាក់​ប្រជាពលរដ្ឋ ដោយ​ពួកគេ ស្តីបន្ទោស​ចំៗ​ចំពោះ​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។ បែបនេះ​ក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ម៉េត មាស​ភក្តី ទទួលស្គាល់ថា បញ្ហា​ទឹក​ជន់​លិច​ក្រុង​នេះ ជា​រឿង​ដែល​ពិបាក​ដោះស្រាយ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​កំពុង​បន្ត​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព​។ អ្នកនាំពាក្យ​រូបនេះ លើកឡើងថា អាជ្ញាធរ​មិន​ទោ​ម្នាស់​ចំពោះ​ការរិះគន់​របស់​ប្រជាពលរដ្ឋ​នោះទេ តែ​លោក​ក៏​ចង់ឲ្យ​ពលរដ្ឋ​យល់​ពី​បញ្ហា​នេះដែរ​។ គឺ​បញ្ហា​ពីរ​ចំណុច​ដែល​ពលរដ្ឋ​ត្រូវ​យល់ដឹង ដើម្បី​ឲ្យមាន​ស្មារតី​រួបរួមគ្នា​។ ដើម្បី​លំអិត​បន្ថែម​ជុំវិញ​បញ្ហា​នេះ សូម​ស្តាប់​បទសម្ភាសន៍​រវាង​អឿន ភា​រ៉ា ជាមួយ​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដូចតទៅ​...

​សំឡេង​៖

ព័ត៌មានផ្សេងទៀត