ភ្ជុំបិណ្ឌ​បី​ថ្ងៃ​៖​​ចំនួន​ភ្ញៀវទេសចរ​​កើនឡើង​ ធ្វើឲ្យ​ករណី​​គ្រោះ​ថ្នាក់ចរា​ចរណ៍​​កើន​ឡើង​​ដែរ​​

ដោយ៖ អឿន ភារ៉ា 22-09-2017 3:14 pm 734
លោក​រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ

​យ៉ាងហោចណាស់ មនុស្ស​ចំនួន ២៦​នាក់​បាន​ស្លាប់ និង​៩០​នាក់​ទៀត​រងរបួស​ធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​បី​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​។ តួលេខ​នេះ បាន​កើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ​។ នេះ​បើតាម​លោក​រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ លោក​បញ្ជាក់ថា មូលហេតុ​ដែល​នាំឲ្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង ដោយសារតែ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៧​នេះ ចំនួន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​កំសាន្ត​នៅតាម​រមណីដ្ឋាន​នានា មាន​ការកើនឡើង​ច្រើនជាង​ឆ្នាំ​ធម្មតា​។ សូម​ស្តាប់​បទសម្ភាសន៍​រវាង​អឿន ភា​រ៉ា ជាមួយ​លោក​រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ដូចតទៅ​....

​សំឡេង​៖

ព័ត៌មានផ្សេងទៀត