លោកព្រាប កុល​ពីក្មេងដកព្រលឹត​ចិញ្ចឹមជីវិតក្លាយជា​ប្រធានអង្គការ

ដោយ៖ អ៊ុន សុខឡា 14-09-2017 4:16 pm 309
លោកព្រាប កុលអំឡុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុវាយោនៅថ្ងៃទី១៣ខែកញ្ញា

ដោយសារឥទ្ធិពលនៃសង្រ្គាមជាច្រើនទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា បានបន្សល់ទុកនូវភាពក្រីក្រលំបាក ដល់ប្រជាពលរដ្ឋខ្មែរ​ទូទៅ ដោយនៅក្នុងនោះលោកព្រាប កុលក៏ជាកុមារម្នាក់បានហែលឆ្លងនិងភ្លក្សរសជាតិ នៃការតស៊ូដ៏សែន​ជូចត់ ពីឥទ្ធិពលនៃ​សង្រ្គាមនេះដែរ។ យ៉ាងណាលោកបានកែប្រែជោគវាសនាខ្លួនឯង ពីក្មេងដកព្រលឹតលក់យកលុយចិញ្ចឹមជីវិត ក្លាយជាប្រធាន​អង្គការ​តម្លាភាពអន្តរជាតិ ប្រចាំកម្ពុជា ដែលបើកដំណើរការនៅឆ្នាំ២០១០។ ក្រៅពីប្រធាន​អង្គការក្រៅរដ្ឋាភិបាល​មួយនេះ លោកព្រាប កុលក៌មានតួនាទីនៅក្នុងកិច្ចការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃតម្លាភាពអន្តរជាតិ និងសម្ព័ន្ធអង្គការ​សង្គមស៊ីវិល សម្រាប់អនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយផងដែរ។ លោក​ព្រាប កុល​ដែលមានប្រភពកំណើត​ជាកូនកសិករ ស្ថិតនៅខេត្តស្វាយរៀងរូបនេះ ក៏ត្រូវបានតែងតាំងជាអង្គរដ្ឋទូតសន្តិភាព នៃ​សហព័ន្ធសន្តិភាពពិភពលោក។

សូមស្តាប់កិច្ចសម្ភាសន៍រវាងអ៊ុន សុខឡានិងលោកព្រាប កុលប្រធានអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជា នៅក្នុងនាទីភ្ញៀវប្រចាំសប្តាហ៍!

សំឡេង៖

ព័ត៌មានផ្សេងទៀត