លទ្ធផល​កិច្ច​ជំនួប​កម្ពុជា​-​ថៃ​ស្តីពី​បញ្ហា​គ្រឿងញៀន​នៅតាម​ព្រំដែន​

ដោយ៖ សៅ វិសាល 13-09-2017 5:41 pm 481

​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា និង​ថៃ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន បាន​បន្ត​ជួបប្រជុំ​ទ្វេរ​ភាគី លើក​ទី​១១ ស្តីពី​ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន នៅតាម​បណ្តោយ​ព្រំដែន និង​ប្រែក្លាយ​តំបន់​ទាំងនោះ ទៅជា​តំបន់​រីកចម្រើន និង​អភិវឌ្ឍន៍​។

​កិច្ច​ជំនួប​នេះ ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក​មាស វិរិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង ភាគី​ថៃ​ដឹកនាំ​ដោយ លោក ស៊ី​រី​ន​យ៉ា ស៊ីត​ធី​ឆៃ (SirinyaSitdhichai) អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ​។​

​ជា​លទ្ធផល ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ទាំងពីរ បាន​ឯកភាព​ថា បញ្ហា​គ្រឿងញៀន​មិន​មាន​សញ្ញា​ថមថយ ហើយ​ភាគី​ថៃ​បាន​ឯកភាព កោត​ស​សើរ​និង​បន្ត​ជួយ​ដល់​ភាគី​កម្ពុជា​ដូច​ខាងក្រោម​៖

១-​ភាគី​ថៃ​កោត​ស​សើរ​ដល់​រាជរដ្ឋាភិបាល  អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដែល​បាន​ខិតខំ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិសេស​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុស​ច្បាប់​លើ​ក​ទី​១ ដោយ​ទទួលបាន​លទ្ធផល​ល្អ​។​

២-​ភាគី​ថៃ​បាន​ឯកភាព​នូវ​ស្មារតី​ជំនួប​រវាង​លោក ប្រា​យុទ្ធ ចា​អ៊ូ​ឆា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​។​

៣-​ជួយ​កសាង​មជ្ឈមណ្ឌល​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្មគ្រ័ចិត្ត  និង​ផ្អែក​លើ​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ និង​ជួយ​បណ្តុះបណ្តាល បង្កើន​សមត្ថភាព​មន្ត្រី លើ​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន​។​

៤-​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​

៥-​ផ្តល់​សម្ភារ បរិក្ខារ ក្នុង​ការងារ​ប្រយុទ្ធ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

៦-​ពង្រឹង​យន្តការ​ភូមិ​ស  គ្មាន​គ្រឿងញៀន នៅតាម​បណ្តោយ​ព្រំដែន ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន និង​ប្រែក្លាយ​ភូមិ​ទាំង​នោះ​ទៅជា​តំបន់​រីកចម្រើន និង​អភិវឌ្ឍន៍​។​

៧-​ពង្រឹង​សមត្ថភាព​មន្ត្រី ត្រួតពិនិត្យ​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន​

៨-​ទទួល​ដំណើរ​ទស្សនកិច្ច​ការងា​រ រឹបអូស​ទ្រព្យ​ពី​ជំនួញ​គ្រឿងញៀន និង​ពន្ធនាគារ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត