កូរ៉េខាងជើង​​ប្ដេជ្ញា​បង្កើន​​ការអភិវឌ្ឍ​​អាវុធ​នុយក្លេអ៊ែរ​​ក្រោយ​រង​​ទណ្ឌកម្ម​ថ្មី​

ដោយ៖ ពេញ ផេង 13-09-2017 3:43 pm 193
លោកគីម ជុងអ៊ុន​ពេលត្រួតពិនិត្យ​ទីតាំង​ផលិត​អាវុធ​នុយក្លេអ៊ែរ

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៣​កញ្ញា​នេះ បានប្រកាស​ប្ដេជ្ញា​នឹង​នៅតែ​បន្ដ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​គេ ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ដែល​កូរ៉េខាងជើង​ចាត់ទុក​ជា​រឿង​អាក្រក់​បំផុត​។​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ទណ្ឌកម្ម​ថ្មី​ដាក់​លើ​កូរ៉េខាងជើង ក្រោយ​រដ្ឋ​មួយ​នេះ​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​។​

​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​ថ្កោលទោស​ចំពោះ​វិធានការ​ថ្មី និង​ចាត់ទុកជា​ការ​រាំងខ្ទប់​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​មាន​អាមេរិក​នៅ​ពីក្រោយ ក្នុង​គោលបំណង​ធ្វើឲ្យ​រាំងស្ទះ​ដល់រ​ដ្ឋ​និង​ប្រជាជន​កូរ៉េខាងជើង​។​វា​ជា​សេចក្ដីសម្រេច​មិន​ស្របច្បាប់​ផ្ដួចផ្ដើម​ដោយ​អាមេរិក ដូច្នេះ​កូរ៉េខាងជើង​នឹង​បង្កើន​សមត្ថភាព​ទ្វេដង ការពារ​ដែន​អធិបតេយ្យ ការពារ​សិទ្ធិ​របស់​ខ្លួន​។​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​៕

ព័ត៌មានផ្សេងទៀត