កម្ពុជា​​នឹង​​ទទួល​រង​​កូន​​ព្យុះ​​មួយ​ទៀត​​ចាប់​ពី​​ថ្ងៃ​​ទី​​១៦​​ដល់​​ថ្ងៃ​​ទី​​១៩​​ខែ​កញ្​ញា​នេះ​

ដោយ៖ ធុច ធារ៉ា 13-09-2017 1:48 pm 2962

​ប្រទេស​កម្ពុជា​នឹង​ទទួលរង​កូន​ព្យុះ​ទី​១៨​មួយ​ទៀត​ឈ្មោះ​ដុក​ស៊ុយ​រី ដែល​ព្យុះ​នេះ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ចូល​សមុទ្រ​ចិន​ខាងត្បូង ហើយ​បន្តដំណើរ​ចូល​សមុទ្រ​កុង​តឹង​ប្រទេស​វៀតណាម និង​អូស​កាត់​ប្រទេស​កម្ពុជា​យើង​។ លក្ខណៈ​បែបនេះ ធ្វើឲ្យ​តំបន់​វាលទំនាប​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ កញ្ញា​។ តំបន់​ខ្ពង់រាប នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ ដោយឡែក តំបន់​មាត់សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ កញ្ញា ហើយ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង ជាមួយនឹង​រលក​សមុទ្រ​ខ្ពស់ៗ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ កញ្ញា​នេះ​។​

​ក្រ​សួ​ធនធានទឹក​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​នេសាទ​សមុទ្រ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត