ផ្សារទំនើបសូរិយាចែកជូនប័ណ្ណទិញទំនិញដោយឥតគិតថ្លៃ

ដោយ៖ ទីផ្សារ 13-09-2017 12:45 pm 318

ចាប់ពីថ្ងៃទី១៥ ខែសីហានេះតទៅ ផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ (ផ្សារទំនើបសូរិយា) នឹងចែកជូនប័ណ្ណទិញទំនិញដោយឥតគិតថ្លៃដែលមានតម្លៃស្មើនឹង១០%នៃរាល់ការចំណាយរបស់អតិថិជនរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៥ល្ងាច។ ដើម្បីទទួលប័ណ្ណនេះ អតិថិជនគ្រាន់តែចំណាយជាអប្បបរិមាត្រឹម១០ដុល្លារ ទៅលើការជាវទំនិញ រឺញ៉ាំអាហារនៅក្នុងផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ (ផ្សារទំនើបសូរិយា) រួចយកវិក្កយបត្រមកប្ដូរនៅបញ្ជរពត៌មានដែលមានទីតាំងនៅជិតច្រក់ទ្វារធំដើម្បីទទួលបានប័ណ្ណទិញទំនិញ១ដុល្លារដែលស្មើនឹង១០%ភ្លាមៗ។  មួយវិញទៀត អតិថិជននឹងសប្បាយរីករាយជាមួយការជាវទំនិញម៉ាកល្បីៗទើបមកដល់ថ្មី គុណភាពខ្ពស់ ដែលបញ្ចុះតម្លៃរហូតដល់៧០%ស្ទើគ្រប់មុខទំនិញ ដើម្បីអបអរសាទរដល់ការបើកសម្ពោធនៃផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ (ផ្សារទំនើបសូរិយា) នាពេលឆាប់ៗខាងមុខនេះ។  


គួរបញ្ជាក់ផងដែរថា កម្មវិធីលក់បញ្ចុះតម្លៃ "Big Bag Sale" ត្រូវបានរៀបចំដោយ ផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ (ផ្សារទំនើបសូរិយា) ក្រោមការឧបត្ថម្ភធំដោយ Kfour Group Ice Watch Elianto Rhythm Canon Sabay និងវិទ្យុ VAYO។

 

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ 070 888 934 ឫ គេហទំព័រ facebook: Sorya Center Point  

 

ព័ត៌មានផ្សេងទៀត