លោក​ដូណាល់ ត្រាំ​​ចាត់ទុក​ទណ្ឌកម្ម​ថ្មី​​លើ​កូរ៉េខាងជើង​​ជា​ជំហាន​​តូច​មួយ​​ប៉ុណ្ណោះ​

ដោយ៖ ពេញ ផេង 13-09-2017 9:06 am 522
ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ

​គ្រប់​គ្នា​គិតថា​ទណ្ឌកម្ម​ថ្មី​ដែល​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​ទើបតែ​អនុម័ត​ដាក់​លើ​កូរ៉េខាងជើង គឺជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ទេ​ពី​មុន​។​ប៉ុន្ដែ​សម្រាប់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ចាត់ទុក​ទណ្ឌកម្ម​នេះ​គ្រាន់​ជា​ជំហាន​តូច​មួយ​ប៉ុណ្ណោះ​។​លោក​សង្កត់ធ្ងន់​ថា នៅ​មាន​ការដាក់​សម្ពាធ​បន្ថែមទៀត​លើ​កូរ៉េខាងជើង​។​

​លោក​ដូណាល់ ត្រាំ​ថ្លែង​បែបនេះ​កាលពី​ថ្ងៃ​ទី​១២​កញ្ញា នៅ​ពេល​ចាប់ផ្ដើម​កិច្ចប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សាក់​នៅ​សេត​វិមាន​។​លោក​ត្រាំ​ស្វាគមន៍​សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​ថ្មី ប៉ុន្ដែ​លោក​នៅតែ​គិតថា​វា​ជា​ជំហាន​តូច​បំផុត​មួយ ហើយ​លោក​មិនដឹង​ថា​នឹង​មាន​ប្រសិទ្ធភាព​ឬ​យ៉ាងណា​ទេ​។​ទណ្ឌកម្ម​ថ្មី​មិន​អាច​ប្រៀបធៀប​នឹង​អ្វី​ដែល​បាន​កើតឡើង​ឡើយ​។​

​លោក​ដូណាល់ ត្រាំ​គ្រោង​នឹងចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​សប្ដាហ៍​ក្រោយ​។​គេ​រំពឹងថា​លោក​នឹង​ពិភាក្សា​ពី​បញ្ហា​កូរ៉េខាងជើង​ជាមួយ​មេដឹកនាំ​ដទៃទៀត ដើម្បី​បង្កើត​នូវ​ការជំរុញ​ជា​សកល​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​៕

ព័ត៌មានផ្សេងទៀត