អ្នក​នាំ​ពាក្យ​​រ​ដ្ឋា​ភិបាល​​៖​​រដ្ឋាភិបាល​មិន​​ចង់​ឲ្យ​​មាន​​ព័ត៌​មាន​ជំរុញ​​បដិវ​ត្ត​​ប្រ​ឆាំង​​

ដោយ៖ សេង បារាំង 12-09-2017 4:53 pm 2037
លោកផៃ ស៊ីផាន

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ផៃ ស៊ីផា​ន​ថា រដ្ឋាភិបាល​កម្ពុជា មិន​ចង់​មាន​ព័ត៌មាន​យុទ្ធនាការណ៍​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល ឬ​ប្រឆាំង​ទៅ​នឹង​ផលប្រយោជន៍​កម្ពុជា​ឡើយ ជា​ពិសេស​ជំរុញ​ឱ្យ​កម្ពុជា​មាន​បដិវត្ត ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម​។ 

​កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ការ​សែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​ផ្ទាល់​មួយចំនួន ដោយ​សម្អាងថា កាសែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ ដែល​ផ្សាយ​បន្ត​ផ្ទាល់​ទាំងនោះ មិន​បាន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង និង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​។ ប៉ុន្តែ​ការបិទ​បែបនេះ ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដោយ​រិះគន់ថា ការធ្វើ​បែប​នេះ គ្រាន់តែ​លេស​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ដើម្បី​បិទបាំង​ពី​កំហុស​របស់​ខ្លួន ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ហ៊ាន​សរសេរ​រិះគន់​រដ្ឋាភិបាល​។​

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ថា រដ្ឋាភិបាល​ បាន​ខិតខំ​ធានា និង​ពង្រឹង​ទាំង​យន្តការ ទាំង​ផ្លូវ​ច្បាប់ ដើម្បី​ឱ្យ​មាន​ព័ត៌មាន​សំបូរបែប ប៉ុន្តែ​រដ្ឋាភិបាល ក៏​មិន​ជំរុញ​ឱ្យ​មាន​ព័ត៌មាន​យុទ្ធនាការណ៍​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល ឬ​ប្រឆាំង​ទៅ​នឹង​ផលប្រយោជន៍​កម្ពុជា ដែល​ជំរុញ​ឱ្យ​មាន​បដិវត្ត ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម​នោះដែរ​………………

​សំឡេង​៖

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​បិទ​កាសែត​ឌឹ​ខេម​បូឌា​ដេលី ដោយសារ​តែ​កាសែត​អន្តរជាតិ​មួយ​នេះ មិន​បាន​បង់ពន្ធ​រយៈ​ពេល​ជិត​១០​ឆ្នាំ​មកហើយ ហើយ​ក្នុងនោះ​វិទ្យុ​មួយចំនួន​ក៏​បាន​បិទ​ផងដែរ ដូចជា វិទ្យុ​មហានគរ ៩៣.៥ ជាដើម​………​។ យ៉ាងណា​ក៏​ដោយ​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ធ្លាប់​បានបញ្ជាក់ថា រាល់​ការបិទ​វិទ្យុ​ផ្សព្វផ្សាយ​មួយចំនួន​ដោយសារតែ​វិទ្យុ​ទាំងនោះ​ ធ្វើ​ផ្ទុយ​ពី​ច្បាប់ ដែល​ក្រសួង​អនុញ្ញាត ដោយ​គ្មាន​ពាក់​ពន្ធ័​នឹង​បញ្ហា​នយោបាយ​ណាមួយ​ឡើយ​៕

ព័ត៌មានផ្សេងទៀត