លោកស្រី​មូរ សុខ​ហួរ​៖​​បើ​ការបោះឆ្នោត​​សេរី និង​យុត្តិធម៌ ​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវតែ​ចូលរួម​​

ដោយ៖ ខាត់ សុធី 12-09-2017 4:52 pm 6214

​សារព័ត៌មាន​ហ្វ្រេស​ញូ បាន​ចេញផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​«​លោក​សុន ឆ័យ ប្រកាស​ទាត់​ចោល​សម្តី​គ្មាន​ការសម្រេចចិត្ត​ត្រឹមត្រូវ​របស់​លោកស្រី​មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​»​ការចុះផ្សាយ​នេះ ដោយ​យោង​លើ​ការលើកឡើង​របស់​លោក​ស៊ុន ឆ័យ នៅក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា នេះ បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​បោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​។​ចំណុច​នេះ​ហាក់​ផ្ទុយ​គ្នា​នឹង​អ្វី​ដែល​លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​ប្រកាស​នៅ​មុខ​ពន្ធនាគារ​ត្រពាំង​ថ្លុង ស្ថិតនៅក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១១ កញ្ញា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ​នេះ​នោះ​ទេ  បើសិនជា​មិន​មាន​ការដោះលែង លោក​កឹម សុខា​។​

​ដើម្បី​កុំឲ្យ​មាន​ការភ័ន្តច្រឡំ លោកស្រី​មូរ សុខ​ហួរ បាន​បកស្រាយ​ថា ទាំង​លោកស្រី និង លោក​សុន ឆ័យ ឯកភាព​គ្នា​ថា បើ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូលរួម​បោះឆ្នោត ព្រោះ​ការបោះឆ្នោត ជា​ទឹសដៅ​តែ​មួយគត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែបើ​ការបោះឆ្នោត មិន​សេរី និង​យុត្តិធម៌ គឺ​មិន​អាច​ចូលរួម​បាន​ទេ​…….

​សូម​ស្តាប់​លោក​ស្រី​មូរ សុខ​ហួរ​៖


ព័ត៌មានផ្សេងទៀត