អាជ្ញាធរ​អ៊ីរ៉ាក់​​ចាប់​បាន​មនុស្ស​​១,៤០០​នាក់​​សង្ស័យ​ជា​​ភរិយា​និង​កូន​​ពួក​រដ្ឋ​អ៊ីស្លាម​

ដោយ៖ ពេញ ផេង 12-09-2017 10:23 am 357
ជំរំ​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុងម៉ូស៊ួល

​អាជ្ញាធរ​អ៊ីរ៉ាក់​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១,៤០០​នាក់ ដែល​សង្ស័យ​ថា​ជា​កូន​និង​ប្រព័ន្ធ​របស់​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​មកពី​បរទេស​។​ការចាប់ខ្លួន​ធ្វើឡើង​បន្ទាប់​ពី​កងទ័ព​រដ្ឋាភិបាល បណ្ដេញ​ក្រុម​ជី​ហាដ​ចេញ​ពី​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​គេ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​សន្ដិសុខ​។​

​ភាគច្រើន​នៃ​ជន​បរទេស​ទាំង​១,៤០០​នាក់​នោះ​មក​ពី​ប្រទេស​តួ​ក​គី ហើយ​អ្នក​ផ្សេង​ទៀត​មកពី​តាជី​គី​ស្ថាន អា​ហ្សែ​បែ​ហ្ស​ង់ រុស្ស៊ី ហើយក៏​មាន​មកពី​ប្រទេស​នៅ​អាស៊ី បារាំង អាល្លឺម៉ង់​ផង​ដែរ​។​ស្ដ្រី​ជា​ភរិយា​និង​កូន​ត្រូវបាន​ឃុំខ្លួន​នៅ​ជំរំ​ទ័ព​នៅ​ភាគខាងត្បូង​ទីក្រុង​ម៉ូ​ស៊ួល​។​អាជ្ញាធរ​កំពុង​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​សញ្ជាតិ​និង​ប្រទេស​កំណើត​របស់​គេ​។​

សូមបញ្ជាក់​ថា ចាប់តាំងពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចាប់ផ្ដើម​ប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ក្នុង​ឆ្នាំ​២០១៤ មាន​អ្នក​ប្រយុទ្ធ​បរទេស​រាប់ពាន់​នាក់​បាន​ទៅ​ចុះចូល​ជាមួយ​ពួកគេ និង​ស្ម័គ្រចិត្ដ​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​ពួកគេ ទាំង​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​ដោយសារ​រង​ការវាយប្រហារ​ជា​បន្ដបន្ទាប់ អ្នក​ប្រយុទ្ធ​បរទេស​ក្រុម​ដ្ឋ​អ៊ីស្លាម​បាន​ស្លាប់​ជាច្រើន​នាក់ បច្ចុប្បន្ន​មិន​ដឹង​តួលេខ​ថា​មាន​ពួកគេ​ប៉ុន្មាន​នាក់​ទេ​នៅ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

ព័ត៌មានផ្សេងទៀត