Honda​​នឹង​ចាប់​ដៃ​​ជាមួយ​ចិន​​លើ​ជំនួញ​​ផលិត​​រថយន្ដ​អគ្គិសនី​

ដោយ៖ ពេញ ផេង 12-09-2017 9:48 am 290
ឡូហ្គោរ​បស់ក្រុមហ៊ុនហុងដា

​ក្រុមហ៊ុន​Honda​របស់​ជប៉ុន​បាន​និយាយថា នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​IT​របស់​ចិន ដើម្បី​អភិវឌ្ឍ​រថយន្ដ​អគ្គិសនី​។​គម្រោង​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៨​។​Honda​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​ថា នឹង​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​អាគុយ​ជាមួយ​Neusoft​។​

​ពួកគេ​នឹង​សហការ​ផងដែរ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា ជំរុញ​ការគ្រប់គ្រង​ទិន្នន័យ ដែល​ក្រុមហ៊ុន​Honda​មានបំណង​ចាប់ផ្ដើម​សេវាកម្ម​ចែកចាយ​រថយន្ដ នៅក្នុង​ទីផ្សារ​រថយន្ដ​ធំ​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ​។​

​រដ្ឋាភិបាល​ចិន​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​បំពុលបរិយាកាស តាមរយៈ​ការលុបចោល​រថយន្ដ​ដែល​បញ្ចេញ​ផ្សែង​ពុល ដោយ​ការប្រើប្រាស់​សាំង​និង​ម៉ា​សូត​។​រដ្ឋាភិបាល​គ្រោង​នឹង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ដ​ចាប់ផ្ដើម​លក់​នូវ​រថយន្ដ​អគ្គិសនី រថយន្ដ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដល់​បរិស្ថាន​នៅ​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់​ថា ក្រៅ​ពី​ក្រុមហ៊ុន​Honda​ក្រុមហ៊ុន​ផលិត​រថយន្ដ​ធំៗ​ក្នុង​ពិភពលោក​ដូចជា​Toyota Nissan និង​ក្រុមហ៊ុន​យក្ស​អាល្លឺម៉ង់ Volkswagen​ជាដើម គ្រោង​បង្ហាញ​វត្ដ​មាន​រថយន្ដ​អគ្គិសនី​ទៅ​ទីផ្សារ​ចិន​ពី​ឆ្នាំក្រោយ​នេះ​ហើយ​៕

ព័ត៌មានផ្សេងទៀត