UN​អនុម័ត​​សេចក្ដីសម្រេច​ថ្មី​​ដាក់ទណ្ឌកម្ម​បន្ថែម​​លើ​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 12-09-2017 8:48 am 1005
នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ

​នៅ​ទី​បំផុត​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​អនុម័ត​សេចក្ដីសម្រេច​ថ្មី ប្រឆាំង​នឹង​កូរ៉េខាងជើង​ហើយ​។​ការអនុម័ត​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១១​កញ្ញា ទទួលបាន​សំឡេង​គាំទ្រ​១៥-០ ដោយ​ចិន​និង​រុស្ស៊ី​ក៏​គាំទ្រ​ដែរ​។​សេចក្ដីសម្រេច​ថ្មី​ស្ថិត​ក្រោម​ការផ្ដួចផ្ដើមរ​បស់​អាមេរិក ក្នុងនោះ​គឺ​ផ្ដោតជាសំខាន់​លើ​ការហាមឃាត់​ការនាំចេញ​ប្រេង​ទៅ​កូរ៉េខាងជើង​។​

​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី​Nikki Haley​បាន​និយាយថា វិធានការ​ថ្មី​គឺជា​សារ​ផ្ញើ​ទៅ​ទីក្រុង​ព្យុងយ៉ាង ពិភពលោក​មិន​អាច​ទទួលយក​បាន​ទេ​នូវ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្ដែ​អ្នកស្រី​ថា​បើ​មាន​កិច្ច​ពិភាក្សា​ដោយ​សន្ដិវិធី​នោះ​ទើប​ជា​រឿង​ល្អ​។​អាមេរិក​មិន​មែន​ចង់ឲ្យ​មាន​សង្គ្រាម​ទេ ប៉ុន្ដែ​ប្រសិន​កូរ៉េខាងជើង​ព្រម​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង​អាច​មាន​សង្ឃឹម​រស់​នៅ​ជាមួយ​សន្ដិភាព​រួម​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក​។​

​សូមបញ្ជាក់​ថា សេចក្ដីសម្រេច​ថ្មី​ឆ្លើយតប​នឹង​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​របស់​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​០៣​កញ្ញា​។​អាវុធ​នុយក្លេអ៊ែរ​គេ​ដឹងថា​ជា​គ្រាប់បែក​អ៊ីដ្រូសែន មាន​អានុភាព​ខ្លាំង​ជាង​អាវុធ​ធ្វើតេស្ដ​ពីមុន​៕

ព័ត៌មានផ្សេងទៀត