ផ្លូវ​រថភ្លើង​​ប្រវែង​ជាង​​១​ម៉ឺន​គីឡូម៉ែត្រ​​នឹង​ត​ភ្ជាប់​ពី​​ទីក្រុង​ឡុង​ដ៍​​ទៅ​តូ​ក្យូ​

ដោយ៖ ពេញ ផេង 11-09-2017 5:04 pm 374
ស្ពាន​សម្រាប់​រថភ្លើង​ឆ្លងកាត់​សមុទ្រ

​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ អ្នកដំណើរ​នឹង​អាច​ធ្វើដំណើរ​ទៅ​មក​ពី​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ឆ្ពោះ​ទៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន ដោយ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ប្រវែង​៨,៤០០​ម៉ា​យ ស្មើ​នឹង​ប្រមាណ​១៣,៦៥០​គីឡូម៉ែត្រ ស្ថិតក្រោម​សំណើ​មួយ​របស់​រដ្ឋាភិបាល​រុស្ស៊ី​។​គម្រោង​នេះ​នឹង​មាន​ការសាងសង់​ស្ពាន​ប្រវែង​ជាង​៤៥​គីឡូម៉ែត្រ​ផងដែរ ដើម្បី​ឲ្យ​រថភ្លើង​ឆ្លងកាត់​សមុទ្រ​ខាងកើត​។​

​ការចាប់ផ្ដើម​ពី​ទីក្រុង​ឡុង​ដ៍ រថភ្លើង​នេះ​នឹង​នាំ​អ្នកដំណើរ​ឆ្លងកាត់​បេះដូង​នៃ​ប្រទេស​រុស្ស៊ី មុន​ពេល​បញ្ចប់​នៅ​Wakkanai​ប្រទេស​ជប៉ុន​។​ការធ្វើដំណើរ​នឹង​ក្លាយ​ជា​ការធ្វើដំណើរ​មួយ​ដ៏​អស្ចារ្យ ដោយ​រថភ្លើង​ត្រូវ​ឆ្លងកាត់​ប្រទេស​អាល្លឺម៉ង់ ប៉ូឡូញ មុនពេល​ចូល​ដល់​អឺរ៉ុប​ខាងកើត​។​អ្នកដំណើរ​នឹង​ឆ្លងកាត់​តំបន់​ភ្នំ​ស៊ី​ប៊ែ​រី​ផងដែរ មុន​ពេល​ឆ្លងកាត់​ស្ពាន​ដែល​នឹង​សាងសង់​ក្នុង​គម្រោង​៕

ព័ត៌មានផ្សេងទៀត