ចិន​នឹង​ហាមឃាត់​​ការលក់​រថយន្ដ​​ប្រើ​សាំង​និង​ម៉ា​សូត​​ឲ្យប្រើ​រថយន្ដ​​អគ្គិសនី​វិញ​

ដោយ៖ ពេញ ផេង 11-09-2017 4:22 pm 179
រថយន្ដ​កំពុង​ចរាចរតាមដងផ្លូវនៅចិន

​ចិន​បាន​ចូលរួម​ជាមួយ​បារាំង​និង​អង់គ្លេស ក្នុង​ការប្រកាស​ផែនការ​ឈប់​ឲ្យ​លក់​រថយន្ដ​ប្រើ​សាំង​និង​ម៉ា​សូត​។​ក្រសួង​ឧស្សាហកម្ម​ចិន​បាន​ប្រកាស​នឹង​មិន​ឲ្យ​លក់​រថយន្ដ​ប្រភេទ​នេះ​ទេ ហើយ​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​រថយន្ដ​មាន​បច្ចេកវិទ្យា​ថ្មី គឺ​រថយន្ដ​ប្រើ​អគ្គិសនី​វិញ​ម្ដង​។​នេះ​បើ​តាម​ការបញ្ជាក់​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។​

យ៉ាងណាមិញ​នៅ​មិនទាន់​មាន​ការបញ្ជាក់​ពី​កាលបរិច្ឆេទ​ហាមឃាត់​ច្បាស់លាស់​ទេ ប៉ុន្ដែ​ទីក្រុង​ប៉េកាំង​កំពុង​រឹតបន្ដឹង​និង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ដ ឲ្យ​អភិវឌ្ឍ​ទៅ​រក​ការផលិត​រថយន្ដ​ប្រើ​អគ្គិសនី​វិញ​។​ដោយឡែក​នៅ​បារាំង​និង​អង់គ្លេស នឹង​បញ្ឈប់​ទីផ្សារ​លក់​រថយន្ដ​ប្រើ​សាំង​និង​ម៉ា​សូត​នៅត្រឹម​ឆ្នាំ​២០៤០ ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ការបំពុល​ដោយ​សារ​ចំហេះ​កាបូន ប៉ះពាល់​ដល់​ការឡើង​កម្ដៅ​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត