ការវាយប្រហារ​​តាម​អាកាស​​របស់​រុស្ស៊ី​​នៅ​ស៊ី​រី​​សម្លាប់​ជន​ស៊ីវិល​​៣៤​នាក់​

ដោយ៖ ពេញ ផេង 11-09-2017 3:48 pm 116
កងទ័ពរដ្ឋាភិបាលស៊ីរីពេលប្រយុទ្ធនឹងក្រុមភេរវករ

​នៅក្នុង​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ទី​១០​កញ្ញា បានសម្លាប់​ជន​ស៊ីវិល​ចំនួន​៣៤​នាក់ ខណៈ​ដែល​ពួកគេ​កំពុង​ជម្លៀស​ខ្លួន​តាម​ស្រឡាង ចេញ​ពី​អំពើ​ហិង្សា​នៅក្នុង​ខេត្ដ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។​ទីនោះ​ជា​ទីតាំង​ក្រុម​សកម្មប្រយុទ្ធ​កំពុង​ប្រឈមមុខ​ជាមួយ​ការវាយប្រហារ​ដាច់ដោយឡែក​គាំទ្រ​ដោយ​អាមេរិក និង​គាំទ្រ​ដោយ​កងទ័ព​រុស្ស៊ី​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុម​អ្នកតាមដាន​ស្ថានការណ៍​។

​​ក្រុម​ស៊ើបអង្កេត​សិទ្ធិមនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​រាយការណ៍​ថា មនុស្ស​២១​នាក់​ស្លាប់ ក្រោយមក​កើន​ដល់​៣៤​នាក់ ដោយ​ឃើញ​មាន​សាកសព​ជាច្រើន​អណ្ដែត​នៅ​ក្នុង​ទន្លេ​។​ក្នុង​ចំណោម​អ្នក​ស្លាប់​ក៏​មាន​ក្មេងៗ​ផងដែរ​។​

​សូមបញ្ជាក់​ថា ទីក្រុង​ម៉ូស្គូ​បាន​ចូល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ស៊ី​រី​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៥ ដោយ​គាំទ្រ​ដល់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា​អាល់ អា​សាដ​។​កងកម្លាំង​ជើង​អាកាស​ស៊ី​រី​វាយប្រហារ​សំដៅលើ​គោលដៅ​ក្រុម​ភេរ​វករ ប៉ុន្ដែ​តែង​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ជា​ញឹកញយ​៕

ព័ត៌មានផ្សេងទៀត