រដ្ឋ​Florida​​របស់​អាមេរិក​​កំពុង​ស្ថិត​​ក្នុង​ការប្រកាស​អាសន្ន​​នៅឡើយ​​ដោយសារ​ព្យុះ​Irma

ដោយ៖ ពេញ ផេង 11-09-2017 10:15 am 172
ទិដ្ឋភាព​ទឹក​កំពុងកើនឡើងខ្លាំង

​ប្រជាជន​រស់នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​អាមេរិក​គឺ​នៅក្នុង​រដ្ឋ​Florida កំពុង​ស្ថិត​ក្នុង​ការប្រកាស​អាសន្ន​ខ្ពស់  ខណៈ​ដែល​ព្យុះ​Irma​បាន​បង្ក​ជា​ការបា​ក់ដី​កាលពី​រសៀល​ថ្ងៃអាទិត្យ​។​មន្ដ្រី​ជំនាញ​ផ្នែក​អាកាសធាតុ​អាមេរិក​បាន​និយាយថា ព្យុះ​Irma​ពេលនេះ​បាន​ក្លាយជា​ព្យុះ​ប្រភេទ​ទី​បី​ហើយ ឬ​អាច​និយាយបាន​ថា​ជា​ព្យុះ​លំដាប់​ទី​បី​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​ទាំង​៥​។​Irma​កំពុង​បោកបក់​ក្នុង​ល្បឿន​ខ្យល់​១៨៣.៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​ថា មាន​មនុស្ស​ជាង​២០​នាក់​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត នៅលើ​កោះ​ក្នុង​តំបន់​ការី​ប៊ីន​។​ផ្ទះសម្បែង​ប្រមាណ​២.៣៤​លាន​ខ្នង​ក្នុង​រដ្ឋ​Florida ត្រូវ​កាត់ផ្ដាច់​ចរន្ដអគ្គិសនី​។​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវថ្នល់​ត្រូវបាន​ជន់​លិច​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង ដើមឈើ​ត្រូវ​បាក់​រលំ​។​រដ្ឋបាល​រដ្ឋ​Florida​បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាជន​ប្រមាណ​ជាង​៦​លាន​នាក់ ទៅ​កន្លែង​មាន​សុវត្ថិភាព​។​ពួកគេ​ភាគច្រើន​ទៅ​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​៕

ព័ត៌មានផ្សេងទៀត