ក្រសួង​អប់រំ​​វាយតម្លៃថា ​ប្រឡង​​«​បាក់​ឌុប​»​​ឆ្នាំនេះ​ ជោគជ័យ​​មួយកម្រិត​​ទៀត​​

ដោយ៖ គួន សំបូរ 10-09-2017 3:36 pm 1791
បេក្ខជនពិនិត្យមើល​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកន្លងទៅ។ ពីCam News

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៧ ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា​នេះ​។​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ការភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​ប្រឡង​នេះ ដោយសារ​តែ​លទ្ធផល​សិស្ស​ប្រឡង​បាក់​ឌុប​ជាប់​ច្រើន បើ​ធៀប​និង​ឆ្នាំ​២០១៦ ហើយ​ក្នុងនោះ​បេក្ខជន​ដែល​ទទួល​និទ្ទេស​A មាន​ចំនួន​កើនឡើង​ដល់​៤២៤​នាក់​នៅ​ទូទាំង​ប្រទេស​។ លោករ​ស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃ​ថា ការប្រឡង​«​បាក់​ឌុប​»​ឆ្នាំនេះ ជា​ជោគជ័យ​មួយកម្រិត​ទៀត ហើយ​ក្រសួង​នឹង​បន្ត​អនុវត្ត​នៅ​ឆ្នាំក្រោយៗ​ទៀត​។ សូម​ស្តាប់​បទសម្ភាសន៍​រវាង​គួន សំបូរ ជាមួយ​លោករ​ស់ សា​លីន​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត