បង់​ក្លា​ដែស​​៖​​ទាហាន​មី​យ៉ាន់​ម៉ា​​បង្កប់​គ្រាប់​មីន​​នៅ​ព្រំដែន​​រារាំង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​​ត្រឡប់​ទៅ​ភូមិ​វិញ​

ដោយ៖ អ៊ុន សុខឡា 10-09-2017 12:51 pm 1394
ក្រុមរ៉ូហ៊ីងយ៉ាកំពុងភៀសខ្លួន

​កាលពី​ថ្ងៃ​សៅរ៍​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International ) បាន​ចោទប្រកាន់​យោធា​មី​យ៉ាន់​ម៉ា ថា បាន​បង្កប់​គ្រាប់មីន​នៅតាម​ព្រំដែន ជាមួយ​ប្រទេស​បង់​ក្លា​ដែស​។ ឆ្មាំ​ព្រំដែន​នៃ​ប្រទេស​បង់​ក្លា​ដែស និង​អ្នកស្រុក​បាន​ប្រាប់​សារព័ត៌មាន​BBC​ថា ពួកគេ​បាន​ឃើញ​ទាហាន​មី​យ៉ាន់​ម៉ា​ជាង​១០០​នាក់ ដើរ​នៅ​ព្រំដែន​ទំនងជា​កំពុង​ធ្វើ​សកម្មភាព​កប់​គ្រាប់មីន​។​

​មន្ត្រី​បង់​ក្លា​ដែស​ឲ្យដឹងថា ពួក​គេ​ជឿ​ថា​កងព័ទ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បង្កប់​គ្រាប់មីន​នៅ​ព្រំដែន ក្នុង​គោលបំណង​រារាំង​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ភៀសខ្លួន​ចេញ​ពី​រដ្ឋ​រ៉ាក់​ហ៊ីន មិន​ឲ្យ​ត្រឡប់​មក​កាន់​ភូមិ​របស់​គេ​វិញ​។ យ៉ាង​ក៏ដោយ ប្រភព​ពី​យោធា​មី​យ៉ាន់​ម៉ា បាន​បដិសេធ​មានការ​បង្កប់​គ្រាប់មីន​នៅ​ព្រំដែន​កាលពី​ពេល​ថ្មីៗ​នេះ​៕

ព័ត៌មានផ្សេងទៀត