ពាក្យ​​«​ប្រឌិត និង ប្រតិ​ដ្ឋ​»​​គួរ​ប្រើប្រាស់​​មួយណា​?​

ដោយ៖ ខាត់ សុធី 10-09-2017 10:50 am 1965
លោកបណ្ឌិតច័ន្ទ សំណព្វ(រូបខាងឆ្វេង)

​ពាក្យ​«​ប្រឌិត​»​នេះ ត្រូវបាន​ខ្មែរ​ប្រើប្រាស់​រាល់ថ្ងៃ ប៉ុន្តែ​ពាក្យ​នេះ គ្មាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ទេ ។​សំណេរ​ត្រឹមត្រូវ ដែល​មាន​នៅក្នុង​វចនានុក្រម​នោះ​គឺ​«​ប្រតិ​ដ្ឋ​»​បែបនេះ  មិនមែន​«​ប្រឌិត​»​នេះ​ទេ​។​

​ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្តី​ថា បង្កើតឲ្យមាន​រឿង​តាម​យោបល់​ខ្លួន ដោយ​ប្រដូច​នឹង​នេះ នឹង​នោះ ខុស​សោះ​ក៏​មាន​។ ​ដូច​ជា​ថា ​កុំអាល​ជឿ​ពេក ព្រោះ​អ្នក​នោះ​និយាយ​ខុស​សោះ​ក៏មាន​…​។ ​ប្រើ​ជា​.​គុ​.​ក៏បាន ដូចជា រឿង​ប្រតិដ្ឋ​,​ពាក្យ​ប្រតិដ្ឋ គឺ​រឿង ឬ ពាក្យ​ ដែល​គេ​ប្រតិដ្ឋ​ឲ្យមាន​ឡើង​។​

​បើ​ទោះជា​នៅ​ក្នុង​វចនានុក្រម គ្មាន​ពាក្យ ​«​ប្រឌិត​»​ នេះ​ក៏​ដោយ ប៉ុន្តែ​ពាក្យ​នេះ​ ត្រូវបាន​ខ្មែរ​ប្រើ​ជាទូទៅ ទៅហើយ​។ ​តើ​យើង​គួរ​បន្ត​សរសេរ ​«​ប្រឌិត​»​ នេះ​ទៀត ឬ​ងាក​មក​សរសេរ ​«​ប្រតិ​ដ្ឋ​» ​បែប​នេះ​វិញ​?

​បើ​តាម​អ្នកជំនាញ​អក្សរសាស្ត្រ លោក​បណ្ឌិត​ច័ន្ទ សំណព្វ បាន​ពន្យល់​ថា ​ពាក្យ​«​ប្រឌិត​»​នេះ ត្រូវបាន​គេ​ប្រើប្រាស់​រាប់សិប​ឆ្នាំ​មកហើយ មិនគួរ​កែប្រែ​ទេ បន្ត​ប្រើប្រាស់​ទៀត ក៏​មិន​មាន​ផលរ​មាស់​អ្វី​ដែរ​។​លោក​ថា​ពាក្យ ​«​ប្រឌិត​»​នេះ គឺ​កើតឡើង​តាម​បែប​ខ្មែរ​នីយកម្ម ឯ​ពាក្យ​«​ប្រតិ​ដ្ឋ​» គឺ​សរសេរ​តាម​បែប​បាលី ជា​ពាក្យ​ខ្ចី​ពី​បាលី ដែល​បាលី​គ្មាន​អក្សរ​ទេ​…៕

ព័ត៌មានផ្សេងទៀត