ក្រុម​បះបោរ​​នៅ​មី​យ៉ាន់​ម៉ា​​ប្រកាស​បទ​ឈប់​បាញ់​​ឯកតោភាគី​​និង​ជំរុញ​ឲ្យ​​ទ័ព​រដ្ឋាភិបាល​​ទម្លាក់អាវុធ​ចុះ

ដោយ៖ អ៊ុន សុខឡា 10-09-2017 9:31 am 743
ក្មេងៗរស់នៅក្នុងរដ្ឋរ៉ាក់ហ៊ីនភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព

​ក្រុម​ឧទ្ទាម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា បានប្រកាស​បទ​ឈប់​បាញ់​ឯកតោភាគី រយៈពេល​មួយ​ខែ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​មនុស្សធម៌ នៅ​រដ្ឋ​រ៉ាក់​ហ៊ីន ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​។ កងទ័ព​រំដោះ Arakan Rohingya បាន​និយាយថា បទ​ឈប់​បាញ់​នេះ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃ​អាទិត្យ​នេះ​តទៅ ហើយ​ពួកគេ​បាន​ជំរុញ​ឲ្យ​កងទ័ព​រដ្ឋភិបាល​ទម្លាក់អាវុ​ធ​ចុះ ដើម្បី​ចូលរួម​អនុវត្ត​បទ​ឈប់​បាញ់​នេះ​ផងដែរ​។ នេះ​បើ​តាម​ការឲ្យដឹង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​របស់​ក្រុមម​ឧទ្ទាម ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​។ យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​BBC​នៅថ្ងៃនេះ ភាគី​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​ក្រុម​ឧទ្ទាម​ថា យ៉ាងណា​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត