ហ្វីលីពីន​​ផ្អាក​ការធ្វើ​​ពាណិជ្ជកម្ម​​ជាមួយ​​កូរ៉េ​ខាងជើង​

ដោយ៖ ពេញ ផេង 09-09-2017 2:52 pm 440
ទង់ជាតិ​កូរ៉េ​ខាងជើង

​ប្រទេស​ហ្វីលីពីន​បាន​ផ្អាក​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងជើង ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង អនុលោម​ទៅតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ប្រឆាំង​របប​គ្រប់គ្រង​កូរ៉េខាងជើង​។​កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្ដ្រីការបរទេស​ហ្វីលីពីន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការសម្រេចចិត្ដ​របស់​ហ្វីលីពីន បន្ទាប់​ពី​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​០៣​កញ្ញា​។​

​ការផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ អាចនិយាយបាន​ថា​ហ្វីលីពីន​នឹង​អនុវត្ដ​ឲ្យបាន​ពេញលេ​ញ ជាមួយ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ក្នុងនោះ​រួម​បញ្ចូល​ទាំង​ទណ្ឌកម្មសេដ្ឋកិច្ច​ផង​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៥​របស់​កូរ៉េ​ខាងជើង ដែល​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ មាន​រហូត​ដល់​២៨.៨​លាន​ដុល្លារ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​នេះ​៕

ព័ត៌មានផ្សេងទៀត