យុវជន​ក្ដុក​ក្ដួល​ចិត្ត​ចំពោះ​សោកនាដកម្ម​ប្ដី​ប្រពន្ធ​មួយគូ​ក្នុង​របប​ប៉ុលពត​

ដោយ៖ ទ្រី សីហៈ 09-09-2017 2:25 pm 1459
គំនូររូបអ្នកស្រី បុប្ផាណា។ ប្រភព៖ មជ្ឈមណ្ឌលសោតទស្សន៍ បុប្ផាណា

​សំបុត្រ​ឆ្លើយឆ្លង​គ្នា វ​វាង​ប្ដី​ប្រពន្ធ​មួយគូ ផ្ញើ​ចេញពី​មន្ទី ស​២១ ឬ​គុក​ទួលស្លែង បង្ហាញ​ពី​ភក្ដីភាព និង​ការ​អាឡោះអាល័យ​ដ៏​ពន់ពេក ត្រូវបាន​ផលិតករ យក​មក​ផលិត​ជា​ខ្សែភាពយន្ត​ឯកសារ មាន​ចំណងជើង​ថា «​បុប្ផា​ណា​»​។ កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៧ វីដេអូរ​ឯកសារ ស្ដី​ពី​សោកនាដកម្ម​ស្នេហា​ដ៏​កំសត់​នេះ ត្រូវបាន​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា សហការ​ជាមួយ​សាលាក្ដី​ខ្មែរក្រហម យក​ទៅ​ចាក់​បញ្ចាំង​ជូន និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រមាណ​៥០០​នាក់ ទស្សនា​។​

​បទយកការណ៍ដោយ ទ្រី សីហៈ ៖  

ព័ត៌មានផ្សេងទៀត