ចាប់​បាន​ក្រពើ​មួយ​ក្បាល​​ប្រវែង​៣​ម៉ែត្រ​​នៅ​ក្បែរ​ឆ្នេរ​កម្សាន្ដ​​Phuket​ប្រទេស​ថៃ​

ដោយ៖ ពេញ ផេង 02-09-2017 12:49 pm 1777
ក្រពើ​ដែលកំពុងហែល​ក្នុងសមុទ្រ​មុនចាប់បាន

​ក្រពើ​មួយ​ក្បាល​ប្រវែង​៣​ម៉ែត្រ ត្រូវ​ក្រុម​ប្រមាញ់​ចាប់បាន​នៅក្បែរ​ឆ្នេរសមុទ្រ​កម្សាន្ដ​នៅ​ខេត្ដ​Phuket​ក្នុង​ប្រទេស​ថៃ​។​មុន​ចាប់បាន​ក្រុម​ប្រមាញ់​បាន​ស្វែងរក​ពីរ​ថ្ងៃ​មកហើយ ទីបំផុត​ក៏​រកឃើញ​នៅ​ទីតាំង​ខាងលើ​។​ក្រពើ​មួយ​ក្បាល​នេះ​ជា​ក្រពើ​ឈ្មោល​មាន​អាយុ​២​ឆ្នាំ និង​មាន​ទម្ងន់​ជាង​២០០​គីឡូក្រាម​។​វា​បាន​រួច​ចេញពី​សំណាញ់​ដល់​ទៅ​ពីរលើក​មុន​ចាប់បាន​។​ក្រុម​ជំនាញ​តាម​ស្វែងរក​វា ដោយ​ខ្លាច​ក្រពើ​នេះ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។​ក្រុម​អ្នកប្រមាញ់​បាន​យក​ទៅ​លែង នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ព្រៃ​ក្នុង​ខេត្ដ​Phuket អាច​ថា​ជា​ផ្ទះ​របស់​វា​ជា​រៀងរហូត​៕

ព័ត៌មានផ្សេងទៀត