លោក​សុខ ទូច​​ពី​អ្នករត់​កង់​ឌុប​ក្លាយជា​ប្រធាន​​រាជបណ្ឌិត្យ​សភា​​មាន​ឋានៈ​​ស្មើ​រដ្ឋមន្ត្រី​

ដោយ៖ អ៊ុន សុខឡា 30-08-2017 2:03 pm 3164
លោកសុខ ទូចនៅក្នុងពិធីប្រកាសតែងតាំងតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា​​ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តីហ៊ុន សែនកាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០១៧

​លោក​សុខ ទូច​កើត​នៅ​ឆ្នាំ​១៩៦៥ ក្នុង​ត្រកូល​គ្រួសារ​មួយ ដែល​មាន​ឪពុក​ជា​មន្ត្រីរាជការ និង​ម្តាយ​ជា​មេផ្ទះ ស្ថិតនៅក្នុង​ខេត្ត​កំពង់ចាម​។ និយាយ​អំពី​ការ​សិក្សា​លោក​សុខ ទូច​ស្ទើរតែ​មិន​អាច​​ចូល​រៀន​បាន ដោយសារ​លើស​អាយុ​អនុញ្ញាតិ​ឲ្យ​រៀន​ថ្នាក់​បឋម ពោល​គឺ​នៅ​ពេល​ចុះឈ្មោះ​ចូល​រៀន លោក​មាន​អាយុ​១៦​ឆ្លង​ចូល​១៧​ឆ្នាំ​ទៅ​ហើយ​។ មូលហេតុមិន​អាចចូលរៀនបាន​ទាន់ពេលវេលា ដោយសារ ក្រោយបែកពីរបបកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ១៩៧៩ លោកសុខ ទូចមិនទាន់ជួបជុំគ្រួសារវិញ ហើយខណៈជីវិតស្ថិតនៅតែលតោលគ្មានទីពឹង លោកក៏​បាន​ចូលបម្រើកងទ័ព។

យ៉ាងណា​លោក​សុខ ទូច​ត្រូវបាន​សម្រួល​ឲ្យបាន​ចូលរៀន រហូត​ចប់​ថ្នាក់​បឋម ទើប​គ្រួសារ​លោក​ផ្លាស់​ទីលំនៅ​មក​ភ្នំពេញ​។ ​ពេល​នោះ​ហើយ ដែល​លោក​សុខ ទូច​ខិតខំ​រៀន​ផង និង​រក​ប្រាក់​ផ្គត់ផ្គង់​ការសិក្សា​ខ្លួនឯង​ផង ព្រោះ​លោក​មិន​ចង់​ពឹងពាក់​លើ​គ្រួសារ​ទាំង​ស្រុង​។ មធ្យោបាយ​ដែល​លោក​សុខ ទូច​អាច​ស្វែងរក​ប្រាក់​បាន គឺ​តាមរយៈ​ការរត់​កង់​ឌុប ប្តូរ​បាន​ជា​ប្រាក់​និង​ជួល​កាល​ជា​ថ្នូរ​នឹង​ឥ​វ៉ាន់​។ លោក​សុខ ទូច​បាន​ចំណាយពេល​លើសលុប​លើ​ការសិក្សា រហូត​ប្រឡង​ជាប់​អាហារ​រូបករណ៍​សិក្សា​នៅ​ក្រៅប្រទេស​។ លោក​បាន​រៀន​ចប់​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​រុស្ស៊ី។ លោកទើប​ត្រូវបាន​ព្រះមហាក្សត្រ​ ត្រាស់បង្គាប់​តែងតាំង​និង​ផ្តល់​ឋានៈ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខ ទូច​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​សុខ ទូច​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត