ត្រកូល​ស៊ីណាវ៉ាត្រា​​​ពិតជា​បាត់​មុខ​​ពី​ឆាក​នយោបាយ​​ថៃ​?

ដោយ៖ ពេញ ផេង 29-08-2017 3:53 pm 658
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា​និងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា

​កាលពី​ថ្ងៃ​ទី​២៥​សីហា​តុលាការ​កំពូល​ថៃ បាន​ចេញ​ដីកា​ចាប់ខ្លួន​អ្នកស្រី​យី​ង​ឡាក់ និង​បាន​បញ្ជា​ឲ្យ​រឹបអូស​ទ្រព្យសម្បត្ដិ​ផងដែរ ក្រោម​បទ​ចោទ​ធ្វេសប្រហែស​ក្នុង​ការងារ​ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ​រាប់​ពាន់​លាន​ដុល្លារ ក្នុង​គម្រោង​ទិញ​ស្រូវ​អង្ករ​ប្រជាជន​។​អ្នកស្រី​មិន​បាន​បង្ហាញខ្លួន​នៅ​តុលាការ​ឡើយ​។​បន្ទាប់​មក​ទទួល​ដំណឹង​ថា អ្នកស្រី​បាន​ភៀសខ្លួន​ចេញ​ពី​ថៃ​ទៅ​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម​បាត់ទៅហើយ​។​ជា​កន្លែង​បងប្រុស​អ្នកស្រី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​រស់នៅ​។​ទាំង​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​និង​អ្នកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉​ត្រា សុទ្ធតែ​ជា​នាយករដ្ឋមន្ដ្រី​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង ហើយ​ពេលនេះ​បាន​គេចខ្លួន​ចេញ​ពី​ប្រទេស​ថៃ​ដូច​គ្នា​ទៀត​។​តើ​ត្រកូល​ស៊ីណាវ៉ាត្រា​ពិតជា​ត្រូវ​បាត់​មុខ​ពី​ឆាក​នយោបាយ​ថៃ​ឬ​យ៉ាងណា​?​ឬក៏​អាច​វិល​មក​វិញ​ជា​ថ្មី​នៅ​ថ្ងៃ​ណាមួយ​?

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម​ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង ជាមួយ​លោក​ឯម វណ្ណា​រ៉ា​ដូច​ទៅ​៖

សំឡេង​៖

ព័ត៌មានផ្សេងទៀត