លោក​យ៉េង វីរៈ​ប្តេជ្ញា​ដឹកនាំ​​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ឲ្យ​កាន់​តែ​រឹងមាំ​​

ដោយ៖ គួន សំបូរ 27-08-2017 2:12 pm 595
លោក​យ៉េ​ង វីរៈ ធ្វើជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ថ្ងៃទី​២៧ ខែ​សីហា​នេះ បាន​ធ្វើ​សមាជ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី​។​ជា​លទ្ធផល​អង្គសមាជ​បាន​លើ​ដៃ​បោះឆ្នោត​ឲ្យ​លោក​យ៉េ​ង វីរៈ ធ្វើជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដោយ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១១៧ លើ​សន្លឹកឆ្នោត​សរុប១២៥​។​លោក​យ៉េង វីរៈ បានបញ្ជាក់​ថា លោក​ពិតជា​សប្បាយចិត្ត និង​ទឹកចិត្ត​កាន់តែច្រើន​ក្រោយ​មាន​ការគាំទ្រ​ពី​សមាជិក ហើយ​លោក​ប្តេជ្ញា​ថា នឹង​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ដើម្បី​សម្រេច​តាម​គោលដៅ​របស់​បក្ស​។​សូម​ស្តាប់​បទសម្ភាសន៍​រវាង​គួន សំបូរ ជាមួយ​លោក​យ៉េង វីរៈ​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត