ការចាប់ផ្តើម​​យកចិត្ត​កម្មករ​​របស់​​លោក​ហ៊ុន សែន​​នៅ​ពេល​នេះ​​ធ្វើឡើង​​ក្នុង​​ចេតនា​​អ្វី​?​​

ដោយ៖ អឿន ភារ៉ា 25-08-2017 4:19 pm 2985
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួបកម្មករកម្មការិនីរោងចក្រ។ Photo/PM Hun Sen's Facebook Page

​ការ​កំណត់​ថ្ងៃ​ជាក់លាក់​ជួប​ជាមួយ​កម្មករ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ត្រូវបាន​អ្នកវិភាគ និង​តំណាង​សហជីព យល់ថា ជា​រឿង​ល្អ​មួយ​ដែល​អាច​ឲ្យ​ថ្នាក់ដឹកនាំ​មើល​ឃើញជាក់​ស្តែង​​ពី​ការលំបាក​របស់​កម្មក​រ​កម្មការិនី​រោងចក្រ នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ កាយវិការ​យកចិត្តទុកដាក់​របស់​លោក​ហ៊ុន សែន រួម​ទាំង​ការប្រកាស​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ទៅ​ដល់​កម្មករ​ជា​បន្តបន្ទាប់​នេះ ​អ្នកវិភាគ​ចាត់ទុកថា មេដឹកនាំ​រូប​នេះ កំពុង​ធ្វើការ​ឃោសនា​ន​យោ​បាយ មុន​ការកំណត់​មកដល់​។ ហើយ​សកម្មភាព​នេះ មាន​ចេតនា​នយោបាយ ច្រើន​ជាង​គោលនយោបាយ​ជួយ​ដល់​កម្មករ​យ៉ាង​ពិតប្រាកដ​។ សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​...
​សំឡេង​៖

ពីឆ្វេង៖ លោកសូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ, លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ

ព័ត៌មានផ្សេងទៀត