ចំណុច​មួយចំនួន​គួរ​បញ្ឈប់​​ដើម្បីឲ្យ​ជីវិត​រីករាយ​

ដោយ៖ អ៊ុន សុខឡា 23-08-2017 7:13 pm 549

ឈប់​និយាយ​ដើម​គេ ៖ ការនិយាយ​អាក្រក់​ពី​អ្នក​ដទៃ​ឥតឈប់ឈរ វា​មិន​ល្អ​នោះទេ ហើយ​ថែមទាំង​មិន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​អ្នក​ទៀតផង​។​

​ឈប់​ព្យាយាម​បង្កើត​ជម្លោះ​ជាមួយ​អ្នក​ដ​ទៃ ៖ មនុស្ស​តែងមាន​ទស្សន​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន ដូច្នេះ​កុំ​ព្យាយាម​ផ្លាស់ប្តូរ​នរណាម្នាក់ គ្រប់ពេល​ទៅតាម​ការចង់បាន​របស់​យើង នាំឲ្យ​មាន​ទំនាស់​ផ្សេងៗ​។ គួរ​បើក​ចិត្ត​ឲ្យគេ​រស់នៅ​តាម​ការគិតរ​បស់​គេ ហើយ​យើង​រស់នៅ​ដោយ​យើង​។ ធ្វើ​បែប​នេះ​នឹង​ផ្តល់ឲ្យ​អ្នករស់នៅ​ក្នុង​ភាព​រីករាយ​កាន់តែច្រើន​។​

ឈប់​គិត​អ្វី​តែ​ខ្លួនឯង ៖ ពិត​ណា​ស់ការនិយាយ​ងាយ​ជាង​ធ្វើ​។ ឧទាហរណ៍ នៅ​សុខៗ​ស្រាប់តែ​មាន​នរណា​ម្នាក់ មក​ធ្វើ​ឬ​និយាយ​ជាមួយ​អ្នក​ប្រៀប​ដូច​សត្រូវ ទាំង​អ្នក​មិនបាន​ធ្វើ​អ្វី​ដាក់​គេ​សោះ​។ អ្នក​គួរ​ស្វែងរក​មូលហេតុ ថា​ហេតុអ្វី​គេ​ធ្វើបែបនេះ​។ បន្ទាប់មក​អ្នកនឹង​រកឃើញ​ហេតុផល ថា​គេ​ធ្វើ​បែប​នេះ​ដោយសារ​ខឹង​នរណាម្នាក់​ផ្សេង​មិនមែនជា​អ្នកនោះ​ទេ​។ អ្នក​គួរ​ជឿជាក់​លើ​ខ្លួនឯង គិត​អ្វី​វិជ្ជមាន​សម្រាប់​ខ្លួនឯង និង​វិនិច្ឆ័យ​លើ​អ្វី ដោយ​មាន​ការគិត​ត្រឹមត្រូវ​៕

ព័ត៌មានផ្សេងទៀត