ពាក្យ​​«​និ​ន្ទ្រា និង និទ្រា​»​​សរសេរ​​មួយណា​ត្រូវ​?​

ដោយ៖ ខាត់ សុធី 20-08-2017 9:12 am 525

​យើង​គិតថា​អ្នក​សរសេរ​ពាក្យ​នេះ​ភាគច្រើន​ប្រាកដ​ជា​សរសេរ​ខុស​។​សរសេរ​ខុស ព្រោះ​ការអនុលោម​តាម​ប្រើ​ក្លាយ​តាម​សំណូរ​។​តាម​សំណូរ មនុស្ស​ភាគច្រើន ជ្រើសរើស​យក​ពាក្យ​«​និ​ន្ទ្រា​»​មក​សរសេរ ប៉ុន្តែ​ការពិត ការសរសេរ​ពាក្យ​នេះ មិន​ត្រឹមត្រូវ​តាម​វចនានុក្រម​ទេ​។​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​គឺ​ពាក្យ​«​និទ្រា​» មិនមែន​«​និ​ន្ទ្រា​»​ទេ​។​

​ពាក្យ​«​និទ្រា​»​ថ្នាក់​ពាក្យ​ជា​.​ន​. មកពី សំស្ក្រឹត និង​បាលី ថា និ​ទ្ទា​។ ពាក្យ​នេះ​មានន័យ​ថា ដំណើរ​ដេកលក់​។ ខ្មែរ​យើង​ប្រើ​ជា​.​កិ​.​ក៏មាន ដូចជា កំពុង​និទ្រា គឺ​កំពុង​ដេកលក់​។​

​ដូច្នេះ គួរ​កុំ​ប្រើ​ជា​«​និ​ន្ទ្រា​»​បែប​នេះ​ទៀត​៕

ព័ត៌មានផ្សេងទៀត