ឆែកឆេរ​​កន្លែង​កុងស៊ី​បញ្ចាំ​​ជា​វិធាន​ការ​ថ្មី​​លើ​​បញ្ហា​​ចាស់​​

ដោយ៖ អឿន ភារ៉ា 18-08-2017 3:35 pm 512
អាជ្ញាធរឆែកឆេរ និងរឹបអូសរថយន្ត និងទោចក្រយានយន្ត ដែលគ្មានឯកសារជាច្រើនគ្រឿង នៅក្នុងខណ្ឌសែនសុខ និងខណ្ឌទួលគោក។ រូបថតពី​ហ្វេសប៊ុក

​ការចុះ​ឆែកឆេរ​កុងស៊ី​បញ្ចាំ ឬ​ហាង​បញ្ចាំ អាច​ថា​ជា​វិធានការ​ថ្មី​មួយ​នៅក្នុង​អាណត្តិ​របស់​លោក​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​នៅ​តាម​ខណ្ឌ​ទាំង​១២ ចុះ​ឆែកឆេរ​ហាង​បញ្ចាំ​ទាំង​មាន​ច្បាប់ និង​អត់​ច្បាប់ ដែល​រកស៊ី​ពាក់ព័ន្ធ​នឹង​បទល្មើស​ទទួល​បញ្ចាំ​ម៉ូតូ ឡាន និង​សម្ភារៈ​មួយចំនួនទៀត ឲ្យអស់​នៅក្នុង​រយៈពេល​តែ​ពីរ​សប្តាហ៍​។ បើតាម​អភិបាល​ខណ្ឌ​​ទួលគោក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ និង​ឡាន​ជាច្រើន​គ្រឿង ដែល​គ្មាន​ឯកសារ រហូត​ដល់​ឃាត់ខ្លួន​ម្ចាស់​ហាង​បញ្ចាំ​ទៀតផង​។ ជុំវិញ​វិធានការ​នេះ អ្នកឃ្លាំមើល​បញ្ហា​សង្គម ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ចំណាត់ការ​ត្រួតពិនិត្យ​ហាង​បញ្ចាំ ទើបតែ​ចាប់ផ្តើម​នៅពេលនេះ ខណៈ​ដែល​បញ្ហា​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​? ចង់​ជ្រាប​កាន់តែច្បាស់ សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​៖

​សំឡេង​៖

ពីឆ្វេង៖ លោកសន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា, លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ,

ព័ត៌មានផ្សេងទៀត