អេ​ស្ប៉ាញ​​បញ្ជា​ឲ្យ​​តាម​ចាប់ខ្លួន​អ្នកបើករថយន្ដ​​​បុក​មនុស្ស​​នៅ​បា​សេ​ឡូ​ណា​

ដោយ៖ ពេញ ផេង 18-08-2017 3:03 pm 223
ទិដ្ឋភាព​នៅកន្លែង​រថយន្ដបុកមនុស្ស

​អេ​ស្ប៉ាញ​បានបញ្ជាឲ្យ​ក្រុម​ប្រឆាំង​ភេរវកម្ម​ធ្វើ​ប្រតិបត្ដិការ​នៅ​ថ្ងៃ​ទី​១៨​សីហា​នេះ បន្ទាប់​ពី​ជនសង្ស័យ​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម បើករថយន្ដ​បុក​មនុស្ស​ស្លាប់​១៣​នាក់​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​កាលពី​ថ្ងៃ​ទី​១៧​សីហា​។​ហេតុការណ៍​នេះ​ប៉ូលិស​សន្និដ្ឋានថា ជនសង្ស័យ​បាន​រៀបចំ​ផែនការ​ដើម្បី​បើក​ការវាយប្រហារ​រួចជាស្រេច​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខ​ទទួលខុសត្រូវ​ការវាយប្រហា​រ ខណៈ​អ្នកស្លាប់​អាច​នឹង​បន្ដ​កើនឡើង និង​អ្នក​របួស​មាន​ជាង​១០០​នាក់​។​កងកម្លាំង​សន្ដិសុខ​បាន​ធ្វើ​ប្រតិ​ប​ត្ដិ​ការស្វែងរក​អ្នក​បើក​រថយន្ដ​ដែល​បាន​កំពុង​រត់គេចខ្លួន​។​

​ប៉ូលិស​បានឲ្យ​ដឹង​ដែរថា ពួកគេ​បាន​សម្លាប់​ក្រុម​វាយប្រហារ​៥​នាក់​កាលពី​យប់​ថ្ងៃទី​១៧​សីហា​នៅក្នុង​ទីក្រុង​Cambrils ស្ថិត​នៅ​ភាគខាងត្បូង​ទីក្រុង​បា​សេ​ឡូ​ណា​។​ជាទី​តាំង​ទទួលរង​នូវ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់ ក្រៅ​ពី​ហេតុការណ៍​នៅ​បា​សេ​ឡូ​ណា​។​អេ​ស្ប៉ាញ​បាន​ទទួលរង​នូវ​កា​រវាយ​ប្រហារ​ពីរ​កន្លែង​ដាច់ដោយឡែក​ពី​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​៕

ព័ត៌មានផ្សេងទៀត