កងទ័ព​ចិន​និង​ឥណ្ឌា​​​​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​​នៅ​តំបន់​ព្រំដែន​

ដោយ៖ ពេញ ផេង 16-08-2017 4:26 pm 102
រូបភាព​នៅតំបន់​ព្រំដែន​ប្រទេស​ទាំងពីរ

​ទាហាន​ចិន​និង​ទាហាន​ឥណ្ឌា​រាប់រយ​នាក់ កំពុង​ប្រឈមមុខ​គ្នា​នៅ​តំបន់​ខ្ពង់រាប​ហិមាល័យ អស់​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ​។​បញ្ហា​ព្រំដែន​បាន​ចាប់ផ្តើម​នៅក្នុង​ខែមិថុនា នៅពេល​ទាហាន​ចិន​បាន​ចាប់ផ្តើម​ពង្រីក​ផ្លូវ​ឆ្លងកាត់​ទឹកដី​តំបន់​Doklam ដែល​ត្រូវបាន​គេ​ស្គាល់​ថា​តំបន់​Donglang​នៅក្នុង​ភាសា​ចិន​។​តាមពិត​ទៅ​តំបន់​នេះ​ជា​តំបន់​មាន​ជម្លោះ​រវាង​ចិន​និង​ប៊ូ​តង់​។​តែ​ប្រទេស​ឥណ្ឌា​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​ប៊ូ​តង់ បាន​ដាក់ពង្រាយ​កងទ័ព​ដើម្បី​បញ្ឈប់​គម្រោង​សាងសង់​ក្នុង​បំណង​ជួយ​ប៉ូ​តង់ ធ្វើឱ្យ​ក្រុង​ប៉េកាំង​ចោទប្រកាន់​ឥណ្ឌា​ថា​រំលោភ​លើ​ដី​របស់​ចិន​។​

​ប្រទេស​ចិន​បាន​និយាយថា​ប្រទេស​ឥណ្ឌា ត្រូវតែ​ដក​កងទ័ព​របស់​ខ្លួន​មុនពេល​មាន​កិច្ចចរចា​ត្រឹមត្រូវ​។​តែ​ប្រទេស​ឥណ្ឌា​បាន​និយាយ​ឆ្លើយតប​ថា ភាគី​ទាំងពីរ​គួរតែ​ដក​កងកម្លាំង​របស់​ខ្លួន​រួមគ្នា​។​គួរបញ្ជាក់​ថា តំបន់​ខ្ពង់រាប​នោះ​គឺជា​តំបន់​ដែល​មាន​សារៈសំខាន់ ព្រោះ​វា​ផ្តល់​ឲ្យ​ចិន​នូវ​តំបន់​ដែល​ត​ភ្ជាប់​រដ្ឋ​ភាគ​ឥ​សាន្ដ​របស់​ប្រទេស​ឥណ្ឌា ជាមួយ​ប្រទេស​ផ្សេងទៀត​។​

​បញ្ហា​នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ក្តៅ​គគុក ស្រាប់តែ​មាន​ការប៉ះទង្គិច​គ្នា​នៅ​តំបន់​ទេសចរណ៏​មួយ​នៅ​Ladakh​កើតឡើង​។​ការប៉ះទង្គិច​គ្នា​នោះ បង្កឡើង​ដោយ​កងទ័ព​ចិន​បាន​គប់​ដុំថ្ម ទៅលើ​ទាហាន​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​សីហា​។​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌា​។​លោក​បាន​បន្ថែមថា ទាហាន​ចិន​ព្យាយាម​ចូល​ទឹកដី​ឥណ្ឌា​ពីរ​ដង​រួចមកហើយ ប៉ុន្តែ​ត្រូវ​បាន​បណ្តេញចេញ​ទៅ​វិញ ដោយ​ក្នុង​នោះ​ក៏​មាន​ឧបទ្ទវហេតុ​គប់​ដុំ​ថ្ម​ពី​ភាគី​ចិន​ដែរ ប៉ុន្តែ​ស្ថានភាព​ត្រូវបាន​គ្រប់គ្រង​ភ្លាមៗ​៕​អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត