ស្លាប់​ជាង​៣០០​នាក់​​ដោយសារ​បាក់​ដី​​និង​ទឹក​ជំនន់​​នៅ​ប្រទេស​​សេ​រ៉ា​ឡេ​អន​

ដោយ៖ ពេញ ផេង 15-08-2017 5:00 pm 170
ទឹក​ជំនន់កំពុង​ជន់លិច​នៅសេរ៉ាឡេអន

​យ៉ាងហោច​ណាស់​មនុស្ស​៣១២​នាក់​បាន​ស្លាប់ និង​២០០០​នាក់​ទៀត​បាត់បង់​ទីលំនៅ​ដោយ​សារ​គ្រោះទឹកជំនន់​នឹង​បាក់​ដី​។​ទឹកជំនន់​ដ៏​ធំ​មួយ​នេះ​បាន​វាយប្រហារ​រដ្ឋធានី​Freetown នៃ​ប្រទេស​សេ​រ៉ា​ឡេ​អន​(Sierra Leone)​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​សីហា​។​អ្នកកាសែត​AFP​ម្នាក់​រាយការណ៍​ថា លំនៅដ្ឋាន​ជាច្រើន​បាន​លិច​នៅក្នុង​ភូមិ​Regent ស្ថិត​ក្នុង​សហគមន៍​ខ្ពង់រាប​មួយ​និង​មាន​សាកសព​អណ្តែត​ទឹក​នៅ​ក្នុង​តំបន់​Lumley ភាគ​ខាងលិច​នៃ​ទីក្រុង​ខណៈ​ដែល​ប្រធានាធិបតី​របស់​ប្រទេស​សេ​រ៉ា​ឡេ​អន បាន​ធានា​ថា​សេវាកម្ម​សង្គ្រោះបន្ទាន់​កំពុង​ធ្វើ​តាម​លទ្ធភាព​ដែល​ពួកគេ​អាចធ្វើ​បាន ដោះស្រាយ​គ្រោះមហន្តរាយធម្មជាតិ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នេះ​៕​អត្ថបទ​ដោយ​៖​អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត