មនុស្ស​ស្លាប់​​ដោយសារ​ទឹកជំនន់​​នៅនេ​ប៉ាល់​​និង​ឥណ្ឌា​​កើន​ដល់​១៤៣​នាក់​

ដោយ៖ ពេញ ផេង 14-08-2017 5:34 pm 112
ទឹក​ជំនន់​ជន់លិច​នៅនេប៉ាល់

​ទឹកជំនន់​ក្នុង​រដូវ​មូសុង​និង​ការបា​ក់ដីផង បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៤៣​នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ពីរ​ប្រទេស គឺ​ប្រទេស​នេ​ប៉ាល់​និង​ឥណ្ឌា​។​​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ​តែ​មាន​ការ​ព្រួយ​ថា នឹង​មាន​អ្នកស្លាប់​បន្ត​កើនឡើង​ដោយ​ពួកគេ​ទាំងនោះ​អាច​នឹង​ជាប់​កប់​ក្នុង​ភក់​។​លោក​Shankar Hari Acharya ប្រធាន​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​នៃ​ប្រទេស​នេ​ប៉ាល់​បាន​និយាយថា នៅ​មាន​មនុស្ស​១៧​នាក់​ទៀត​កំពុង​បាត់​ខ្លួន ខណៈ​ការស្រាវជ្រាវ​និង​ជួយ​សង្គ្រោះ កំពុងដំណើរការ ​ស្រប​ពេល​កម្រិត​ទឹក​នៅ​មិនទាន់​ស្រក​នៅឡើយ​ទេ​៕​អត្ថ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត