សាលាក្រុង​​កំណត់​​មហាវិថី​០៦​​ ដើម្បី​​ទម្លាក់​​​​ខ្សែ​កា​ប្លិ៏អាកាស​​​ទៅ​ក្រោម​ដី​​

ដោយ៖ គួន សំបូរ 13-08-2017 12:11 pm 1285
ការរៀបចំបណ្ដាញ​​ខ្សែ​កា​ប្លិ៏អាកាស របស់សាលាក្រុងភ្នំពេញ។

​សាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការរៀបចំ​កាត់​ទម្លាក់​បណ្ដាញ​ខ្សែ​កា​ប្លិ៏អាកាស តាម​បណ្ដោយ​មហាវិថី​សំខាន់ៗ​ទាំង​០៦ ដែល​ត្រូវ​កាត់​ទម្លាក់​ក្នុង​ជំហាន​ទី​២​។ ក្នុង​នោះ​សាលាក្រុង  បាន​តម្រូវអោយ​អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន ដែល​មាន​បណ្ដាញ​ខ្សែ​កាប្លិ៏​លើ​អាកាស​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ក្នុង​ការអនុវត្តន៍​យន្តការ​នេះ​អោយបាន​ម៉ឺងម៉ាត់​។

​មហាវិថី​ទាំង​០៦​រួមមាន​៖ មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះសីហនុ មហាវិថី​កម្ពុជា​ក្រោម  មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេទុង​។

​បើ​តាម​លោក​ស៊ុយ សេរិទ្ធ​អភិបាល​រងរា​ជ​ធានី​ភ្នំពេញ​បានបញ្ជាក់​ថា  ការទម្លាក់​ខ្សែបណ្ដាញ​លើ​អាកាស​គ្រប់​ប្រភេទ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​ពង្រឹង​សុវត្ថិភាព​បណ្ដាញ​ខ្សែ​កា​ប្លិ៏ និង​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​។ លោក​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ការងារ​កាត់​ទម្លាក់​ខ្សែ​កាប្លិ៏​លើ​អាកាសចូល​បំពង់​បណ្ដាញ​ក្រោម​ដី ត្រូវដាក់​ស្លាក​សញ្ញា​សម្គាល់​ជា​ភាសា​ខ្មែរ ដើម្បី​មាន​ភាពងាយស្រួល ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​៕


ព័ត៌មានផ្សេងទៀត