ហ្វូង​​ដំរី​​នៅ​​ប្រទេស​​ក​ម្ពុជា​ ​គឺ​ជា​​ហ្វូង​​ដំរី​​ធំ​​បំផុត​​នៅ​​អាស៊ី​​ក្នុង​​រយៈ​ពេល​​១​​ទសវត្សរ៍​​នេះ

ដោយ៖ ធុច ធារ៉ា 13-08-2017 11:54 am 396

​រូបភាព​កាមេរ៉ា ដែល​អង្គការ​អភិរក្ស​អន្តរជាតិ (International Conservation ) បាន​ផ្តិត​រូបភាព​ដំរី​កម្ពុជា​នៅ​ភ្នំ​ក្រវ៉ា​ញ​បានបង្ហាញ​ថា ហ្វូង​ដំរី​នៅ​ប្រទេស​កម្ពុជា គឺជា​ហ្វូង​ដំរី​ធំ​បំផុត​នៅ​អាស៊ី​ក្នុង​រយៈពេល​១​ទសវត្សរ៍​នេះ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​នៅ​ទំព័​រហ្វេស​ប៊ុក​ក្រសួង​បរិស្ថាន​។

បើ​តាម​ក្រសួង​បរិស្ថាន ការបង្ហាញ​ស​ន្ទ​ស្សន៍​នៃ​ហ្វូង​សត្វ​ដំរី​នៅ​កម្ពុជា​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែ​សីហា ២០១៧ ដែល​ជា​ខួប​លើក​ទី​៦​នៃ​ទិវា​ដំរី​ពិភពលោក​។ ទិវា​ដំរី​អន្តរជាតិ​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង ការចែករំលែក​បទពិសោធ​ន៍ និង​ផ្តល់​ដំណោះស្រាយ​សម្រាប់​ការថែរក្សា និង​ការគ្រប់គ្រង​ដំរី​ទាំង​ក្នុងស្រុក និង​ដំរីព្រៃ​ចេញពី​ការ​ធ្វើ​បាប និង​ការរំលោភបំពាន រួម​ទាំង​ការ​បរបាញ់​ជាដើម​៕

ព័ត៌មានផ្សេងទៀត